Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងកសិកម្មប្រាប់ពីនីតិវិធីនៃការចុះបញ្ជីប្រភេទពូជដំណាំ និងបញ្ជាក់គុណភាពពូជដំណាំពោតនៅកម្ពុជា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទបានប្រាប់ពីនិតិវិធីនៃការចុះបញ្ជីប្រភេទពូជដំណាំ និងបញ្ជាក់គុណភាពពូជដំណាំពោតនៅកម្ពុជា ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកឡើងលើបណ្តាញសង្គម នៅថ្ងៃទី២១ ខែតុលាឆ្នាំ២០២១ថា ដំណាំពោត គឺជាប្រភេទដំណាំអាទិភាពទី៣ បន្ទាប់ពីដំណាំស្រូវ និងដំឡូងមី ដែលបានចូលរួមចំណែកយ៉ាងសំខាន់បម្រើឲ្យវិស័យផលិតកម្មចំណីសត្វ និងមនុស្ស ជាពិសេសជាដំណាំសេដ្ឋកិច្ចរបស់បងប្អូនប្រជាកសិករដែលរស់នៅតាមដីសណ្តរទន្លេមេគង្គ និងនៅជុំវិញបឹងទន្លេសាប។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា យោងទៅលើការវិវឌ្ឍន៍រីកចម្រើនផ្នែកបច្ចេកវិទ្យាទាក់ទងនឹងផលិតកម្ម និងពូជ ធ្វើឲ្យផលិតកម្មពោតមានការកើនឡើង និងឈានទៅធ្វើការនាំចេញដែលមាននិន្នាការកើនឡើងជាបន្តបន្ទាប់ នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នេះបើតាមរបាយការរបស់នាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី២០ ខែតុលានេះ ។

គុណភាពត្រូវបានកំណត់ដោយទីផ្សារនេះជាដើមចមដ៏សំខាន់ដែលធ្វើឲ្យតម្រូវការពូជពោត សុទ្ធ និងមានគុណភាពល្អកំពុងមានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់ប្រជាកសិករ សហគមន៍អភិវឌ្ឍន៍កសិកម្ម និងក្រុមហ៊ុនឯកជនយកមកប្រើប្រាស់សម្រាប់ធ្វើការដាំដុះ និងវិនិយោគ ។

ជាមួយគ្នានោះដែរ ឯកឧត្តមបានលើកឡើងថា ផ្អែកតាមច្បាប់ស្តីពី «ការគ្រប់គ្រង ពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ» បណ្តាក្រុមហ៊ុន និងអ្នកពាក់ព័ន្ធដែលកំពុងធ្វើអាជីវកម្ម និងចរាចរពូជដំណាំគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមកធ្វើការចុះបញ្ជីដើម្បីទទួលបានការបញ្ជាក់អំពីគុណភាពល្អ ប្រភេទពូជ លក្ខខណ្ឌដាំដុះ និងការថែរក្សាមុនធ្វើការចរាចរលើទីផ្សារ ។

ឯកឧត្តមក៏បានលើកឡើងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ ព្រមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជំរុញការផ្សព្វផ្សាយច្បាប់ឲ្យកាន់តែយល់ដឹងបន្ថែមទៀតដល់បណ្តាម្ចាស់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធវិស័យពូជដំណាំអគ្គនាយកដ្ឋានកសិកម្ម សូមជម្រាបជូនអំពីនីតិវិធីនៃការចុះបញ្ជី និងការបញ្ជាក់គុណភាព ពូជដំណាំពោតនៅកម្ពុជាដូចខាងក្រោម ៖ជំហាន

ទី១៖ ការដាក់ពាក្យស្នើសុំពូជដំណាំពោតគ្រប់ប្រភេទដែលអាចអនុញ្ញាតឱ្យធ្វើ អាជីវកម្មគ្រប់រូបភាពបានត្រូវចុះបញ្ជីជាប្រភេទពូជដំណាំចុះបញ្ជីជាតិ ។

បណ្តាក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធក្នុងវិស័យពូជដំណាំដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីនូវប្រភេទពូជដំណាំដែលមានស្រាប់ ឬពូជដំណាំនាំចូល របស់ខ្លួននៅអគ្គនាយកដ្ឋានកសិកម្ម ។

អ្នកស្នើសុំមានកាតព្វកិច្ចផ្តល់ទិន្នន័យ និងព៌ត័មានពេញលេញ គ្រប់គ្រាន់ ត្រឹមត្រូវ និងត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់លើសេចក្តីបញ្ជាក់អះអាងរបស់ខ្លួនដូចបានចែងក្នុងប្រកាសលេខ ៣៧៥ ប្រក.កសក ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ជំហានទី

២៖ ការត្រួតពិនិត្យពាក្យស្នើសុំនាយកដ្ឋានពូជដំណាំ មានសមត្ថកិច្ចត្រួត ពិនិត្យសំណុំឯកសារស្នើសុំការចុះបញ្ជី និងបញ្ជាក់គុណភាពប្រភេទពូជដំណាំផ្អែកលើភាពគ្រប់គ្រាន់ និងភាពត្រឹមត្រូវនៃសំណុំឯកសារ។

ក្នុងករណីពិនិត្យឃើញថា សំណុំឯកសារនៃពាក្យស្នើសុំបំពេញបានត្រឹមត្រូវ និងមានភ្ជាប់មកជាមួយប័ណ្ណចំណូលកម្រៃសេវាកម្មសម្រាប់ការចុះបញ្ជី និងបញ្ជាក់គុណភាពពូជដំណាំ មន្ត្រីជំនាញនឹងដំណើរការវាយតម្លៃពូជពោតស្នើសុំចុះបញ្ជី និងបញ្ជាក់គុណភាពតាមរយៈការធ្វើពិសោធន៍ និងវិភាគនៅមន្ទីរពិសោធន៍ ផ្ទុយទៅវិញក្នុងករណីពិនិត្យឃើញថា ឯកសារមិនគ្រប់គ្រាន់ ឬមិន ត្រឹមត្រូវ សំណុំឯកសារនោះត្រូវបង្វែរឱ្យអ្នកស្នើសុំវិញ ។

ជំហានទី៣៖ ការពិសោធន៍វាយតម្លៃសម្តែងកម្មពូជពោតស្នើសុំចុះបញ្ជី និងវិភាគគុណភាពពូជ ពោតនៅមន្ទីពិសោធន៍ នៅក្នុងដំណើរការពិនិត្យ និងវាយតម្លៃការចុះបញ្ជី និងបញ្ជាក់គុណភាពពូជដំណាំពោត នាយកដ្ឋានពូជដំណាំរៀបចំពិសោធន៍វាយតម្លៃសម្តែងកម្ម ពូជពោតស្នើសុំ ចុះបញ្ជីនៅទីវាល ហើយអ្នកស្នើសុំទទួលខុសត្រូវរាល់ការចំណាយក្នុងការរៀបចំពិសោធន៍។

បន្ថែមពីលើនេះ សំណាកពូជពោតត្រូវបានវិភាគនៅមន្ទីរពិសោធន៍ជាតិកសិកម្ម លើអត្រា ភាពសុទ្ធ អត្រាដំណុះគ្រាប់ និងភាគរយសំណើម ស្របតាមស្តង់ដារជាតិពូជដំណាំ ។

មន្ទីរពិសោធន៍ជាតិនឹងរៀបចំរបាយការណ៍លទ្ធផលនៃការវិភាគគុណភាពជូនមកនាយកដ្ឋានពូជដំណាំ ដើម្បីនាយកដ្ឋានធ្វើ សំយោគរបាយការណ៍វិភាគ និងបញ្ជួនសំណុំឯកសា រជូនអគ្គនាយកដ្ឋានកសិកម្មពិនិត្យ និងសម្រេចចុងក្រោយ ។

ជំហានទី៤៖ ការផ្តល់វិញ្ញាបនបត្រចុះបញ្ជី និងបញ្ជាក់គុណភាពពូជដំណាំពោត អគ្គនាយកដ្ឋានកសិកម្មនឹងចេញវិញ្ញាបនបត្រចុះបញ្ជីប្រភេទពូជដំណាំ ក្នុងករណីសំណុំ ឯកសារពាក្យស្នើសុំ លទ្ធផលនៃការពិសោធន៍វាយតម្លៃនៅទីវាល និងក្នុងមន្ទីរពិសោធន៍ បានបំពេញលក្ខខណ្ឌ និងស្របតាមស្តង់ដារគុណភាពពូជពោត៕

ដកស្រង់ពី៖ កោះសន្តិភាព