បណ្តាញសង្គម

ស្នងការខេត្ដ កំពង់ចាម ចាត់វិធានការ ក្ដៅ ស្រាវជ្រាវ ម៉ូតូអត់ពន្ធ នៅតាមហាង

 កំពង់ចាម ៖ បន្ទាប់ពីការ បើកយុទ្ធនាការ រឹតបន្ដឹងច្បាប់ ចរាចរណ៍ផ្លូវគោក តាមរយៈ ការចាប់ផាកពិន័យ ចំពោះអ្នកបើក ម៉ូតូគ្មាន ពាក់មួកដាក់កញ្ចក់ និងអត់ស្លាកលេខ ទទួល បានលទ្ធផល ល្អប្រសើរមកនោះ

ឥឡូវស្នង ការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដម សេនីយ៍ បែន រត្ន័ បានបង្វែយុទ្ធសាស្ដ្រថ្មីមួយទៀត គឺការចុះទៅស្រាវជ្រាវ ម៉ូតូដាក់លក់ នៅតាមហាងទូទាំង ខេត្ដកំពង់ចាម ក្នុងគោល បំណងរកឱ្យឃើញថា តើម៉ូតូទាំងនោះដាក់់ លក់មានពន្ធ និងមានឯកសារ ត្រឹមត្រូវដែរឬ ទេ? ។

ប្រតិបត្ដិការដែល ធ្វើឡើងដើម្បី រឹតបន្ដឹង បញ្ហាសន្ដិសុខ ក៏ដូចជាកាត់បន្ថយបទល្មើស នៅតាមមូលដ្ឋាននោះ គឺមានការចូលរួមពី មន្ដ្រីគយ ដោយមានការដឹកនាំ សម្របសម្រួល តាមផ្លូវច្បាប់ពីសំណាក់ ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្ដផងដែរ ។

ជាក់ស្ដែងយុទ្ធនាការនេះ បានចាប់ផ្ដើម ធ្វើឡើងកាលពីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៥នេះ ដោយចុះទៅ ឆែកឆេរ នៅហាង លក់ម៉ូតូមួយចំនួន ក្នុងទឹកដីស្រុកចំការលើ ហើយជាលទ្ធផល បានបង្ហាញឱ្យឃើញថា ម៉ូតូ ចំនួន១០៨គ្រឿង មានតែ១៩គ្រឿង ប៉ុណ្ណោះមានពន្ធ ដោយឡែក ៨៩គ្រឿង ផ្សេងទៀតគ្មានឯកសារ ដើម្បីបញ្ជាក់ពី អត្ដសញ្ញាណនោះឡើយ ។ 

លោកឧត្ដមសេនីយ៍ បែន រត្ន័ បានបញ្ជាក់ថា ដោយមានគោលការណ៍ ណែនាំពីអភិបាល ខេត្ដនិងមានការ ឯកភាពពី ព្រះរាជអាជ្ញានោះ លោកបានចាប់ផ្ដើមបើកប្រតិបត្ដិការ ចុះឆែកឆេរ និងពិនិត្យមើល ឯកសារ ម៉ូតូដែលដាក់តាំង លក់នៅ តាមហាងនានា រកឱ្យឃើញ ពិតប្រាកដ ដើម្បីចូលរួម លុបបំបាត់បញ្ហា បទល្មើស ដែលមុខសញ្ញាខ្លះ បានយកម៉ូតូ ដែលលួចឬប្លន់បានទៅលក់ ។

លោកឧត្ដមសេនីយ៍ បានបញ្ជាក់យ៉ាង ដូច្នេះថា “អ្នករកស៊ីម៉ូតូ ខុសច្បាប់នៅកំពង់ចាម ត្រូវត្រៀមខ្លួនឱ្យហើយទៅ ដល់ពេល ដែលសមត្ថកិច្ច យើងធ្វើការរឹតបន្ដឹងហើយ និងសង្ឃឹមថាចោរ លែងបានយកម៉ូតូជ្រក ក្រោមឆត្រ័ម៉ូតូ អត់ពន្ធទៀតហើយ ” ។ ជាមួយគ្នានេះ លោកនៅតែបន្ដអំពាវនាវ ដល់ប្រជាពលរដ្ឋ ទៅធ្វើស្លាកលេខម៉ូតូឱ្យបាន គ្រប់ៗគ្នាកុំបន្ដការប្រើប្រាស់ និងជិះម៉ូតូអត់ ស្លាកលេខតទៅទៀត ហើយចៀសវាងការ ផាកពិន័យ ព្រោះច្បាប់ចរាចរណ៍ថ្មី មានសុពល ភាពអនុវត្ដហើយ ។

លោកឧត្ដមសេនីយ៍ បែន រត្ន័ បានសង្កត់ ធ្ងន់ទៀតថា ចំពោះម៉ូតូទាំង ៨៩គ្រឿង ក្រោយ ពីការឆែកឆេរ គ្មានក្រដាស ស្នាមត្រឹមត្រូវនោះ ស្ថិតក្នុងការស្រាវជ្រាវថា តើមានការជាប់ពាក់ព័ន្ធ ទៅនឹងបទល្មើសដែរឬទេ ហើយបើម្ចាស់ ហាងលក់ម៉ូតូ ជាប់ពាក់ព័ន្ធករណីនេះ និងជាប់ពិរុទ្ធពីបទ ទទួលផលចោរកម្ម ជាស្វយ័ប្រវត្ដិ ។

នាយការិយាល័យ នគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច ខេត្ដកំពង់ចាម លោកហ៊ឹង រ៉ាវី បានបញ្ជាក់ថា ក្នុងយុទ្ធនាការ ចុះត្រួត ពិនិត្យកន្លែងលក់ម៉ូតូ ដែលបានចូលរួម សហការជាមួយសាខាគយ និងរដ្ឋាករខេត្ដកំពង់ចាម ដឹកនាំដោយលោក រៀល សុភិន ព្រះរាជអាជ្ញារង ធ្វើឡើងនៅហាងលក់ម៉ូតូ ចំនួន៧ ស្ថិតនៅភូមិ ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ជាលទ្ធផលរកឃើញ ម៉ូតូ១០៨ ក្នុងនោះម៉ូតូ គ្មានក្រដាសពន្ធ ចំនួន៨៩គ្រឿង ៕

 

ដកស្រង់ពី៖ដើមអម្ពិល