រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេចបានផ្តល់វ៉ាក់សាំងស៊ីណូហ្វាមចំនួន២០ម៉ឺនដូសជូនដល់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ។
នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក)នៅថ្ងៃទី២៧ តុលា ឆ្នាំ២០២១ ។
ប្រភពបានបញ្ជាក់ថា ពិធីប្រគល់ និងទទួលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
និងជាប្រធានគណកម្មការចាក់វ៉ាក់សាំងចំពោះកិច្ចក្នុងក្របខណ្ឌទូទាំងប្រទេសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ទីតាំងប្រារព្ធពិធីព្រំដែនកម្ពុជា – វៀតណាម (បាវិត – ម៉ុកបាយ) ៕
ដកស្រង់ពី៖ កោះសន្តិភាព