Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងព័ត៌មានស្នើអ្នកសារព័ត៌មាន និងរដ្ឋបាលតាមស្ថាប័ននានាស្វែងយល់ចំណុចខ្វះខាតពីគ្នាជៀសវាង ចោទប្រកាន់រាជរដ្ឋាភិបាលមិនដឹងហេតុផល

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធបានស្នើឲ្យអ្នកសារព័ត៌មាន និងផ្នែករដ្ឋបាលនៅតាមបណ្តាស្ថាប័ននានាធ្វើការស្វែងយល់ពីចំណុចខ្វះខាតរវាងគ្នានឹងគ្នា ជៀសវាងការចោទប្រកាន់លើរដ្ឋាភិបាលដែលមិនដឹងហេតុផល ។

ផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីថ្លែងបើកសាលាសិក្ខាសាលាស្តីពី «ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងយ៉ាងដូច្នេះថា កន្លងមកមានអ្នកសារព័ត៌មាន និងអ្នកធ្វើការផ្នែករដ្ឋបាលនៅតាមក្រសួងស្ថាប័នខ្លះមិនមានការយល់ពីគ្នាធ្វើឲ្យមានការស្តីបន្ទោសគ្នាទៅវិញទៅមក រហូតដល់ចោទប្រកាន់លើរាជរដ្ឋាភិបាលដែលមិនមូលហេតុក៏មាន ។

ដូច្នេះស្នើឲ្យមានស្វែងយល់ពីគ្នាឲ្យបានច្រើន ។ឯកឧត្តមបន្តថា ៖«អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ និងមានចំណេះដឹងខ្ពស់ គឺជាអ្នកអាចជួយដល់ប្រជាជនផង និងក៏ជាស្ពានសម្រាប់ពលរដ្ឋរាជរដ្ឋាភិបាល ។

នេះជាគំនិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប៉ុន្តែដោយសារការមិនយល់គ្នាធ្វើឲ្យមានភាពល្អក់កររហូតដល់ធ្វើឲ្យមានចោទរាជរដ្ឋាភិបាលដែលជាការពិត គឺជាការងារឯកជន ឬជាការសម្រេចដោយឡែកពីគ្នា»។

ឯកឧត្តមក៏បានលើកឡើងថា ក្នុងសិក្ខាសាលាថ្ងៃនេះ គឺនឹងធ្វើការជជែកគ្នាអំពីការមិនយល់គ្នារវាងអ្នកសារព័ត៌មាន និងអ្នករដ្ឋបាល ដើម្បីធ្វើការស្វែងយល់ពីគ្នាទៅវិញទៅមក ។

ការជជែកគ្នានេះក៏មិនមែនសម្រាប់ជះកំហិង្សា ឬភក់ដាក់គ្នានោះទេ ក៏ប៉ុន្តែត្រូវស្វែងយល់ថា តើចំណុចណាមិនល្អ ហើយគួរឲ្យអ្នកសារព័ត៌មានស្ថិតនៅក្នុងកម្រិតណា ហើយអ្នករដ្ឋបាលត្រូវសួរអ្នកសារព័ត៌មានថា តើចំណុចណាខ្លះដែលខ្លួនត្រូវធ្វើ ។

បើតាមឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ចំពោះសិក្ខាសាលាក៏មានការរៀបចំជារបាយការណ៍រួមមួយ ដើម្បីដាក់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីពិនិត្យផងដែរ ។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា ៖«ថ្ងៃទី១៦ វិច្ឆិកា ២០២១នេះ អាចចាត់ថាទិវាជាប្រវត្តិមួយនៅកម្ពុជា ដែលអ្នកកាសែតកម្ពុជា អាជ្ញាធរតុលាការកម្ពុជា និងអាជ្ញាធរនីតិប្រតិបត្តិកម្ពុជាជួបជុំ ដើម្បីពិគ្រោះគ្នាពីរបៀបប្រទាក់ប្រទង ការងារជាមួយគ្នា ដើម្បីជាផលប្រយោជន៍នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមបែបកម្ពុជា» ។

លោកមាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា អ្នកសារព័ត៌មានមានកាតព្វកិច្ចគោរពគោលការណ៍ចាំបាច់មួយចំនួនដូចជា ៖ គោរពសច្ចធម៌ និងគោរពសិទ្ធិយល់ដឹងនូវសច្ចធម៌របស់សាធារណជន ។

ត្រូវផ្សាយដំណឹងទាំងឡាយដោយសុច្ចរិត ព្រមទាំងធ្វើការអត្ថាធិប្បាយ ឬរិះគន់ឱ្យត្រឹមត្រូវ និងសមស្របតាមគតិយុត្តិធម៌។ត្រូវរាយការណ៍តែតាមហេតុការណ៍ដែលខ្លួនដឹងពីប្រភពដើមតែប៉ុណ្ណោះ ។

អ្នកសារព័ត៌មានមិនត្រូវបំបាច់ចោលនូវព័ត៌មានសំខាន់ៗឬកែបន្លំឯកសារផ្សេងឡើយ ។

Copy. Kohsantepheap