Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកស្អែក​ សម្តេច​តេ​ជោនឹង​អញ្ជើញ​ទទួល​វ៉ាក់សាំង​២​លាន​ដូ​ស​​ជំនួយ​​រដ្ឋាភិបាលប្រជាមានិត​ចិន​ផ្តល់​ឲ្យ​កម្ពុជា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងចំនួន២លានដូសជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ។

នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានបង្ហោះមុននេះ ។នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២លានដូសជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនផ្តល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ។

សូមបញ្ជាក់ថា កន្លងមកក៏ដូចជា បច្ចុប្បន្ន មហាមិត្តចិនជានិច្ចកាលតែងតែផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ទាំងវ៉ាក់សាំងជំនួយទាំងការបញ្ជាទិញសម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ។

ជាងនេះទៀតក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ម្សិលមិញនេះ

រដ្ឋាភិបាលចិនបានសម្រេចបន្តជួយដល់កម្ពុជានូវវ៉ាក់សាំង ដើម្បីជួយទប់ស្កាត់ជំងឺកូវីដ-១៩ នៅពេលឆាប់ៗនេះក៏ដូចជា ផ្ដល់នូវជំនួយពាក់ព័ន្ធវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺកូវីដដល់កម្ពុជាផងដែរ ៕

Copy. Fresh News