Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហ៊ុន ម៉ានី៖ កម្ពុជា បច្ចុប្បន្នដើរតួនាទីស្មើមុខ ស្មើមាត់ក្នុងការដោះស្រាយបញ្ហាធំៗនៅលើក្របខណ្ឌតំបន់ និងអន្តរជាតិទាំងមូល (Video inside)

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានបញ្ជាក់ថា ប្រទេសកម្ពុជា ដែលទទួលរង់សោកនាដកម្មជាច្រើន ប៉ុន្តែ ក្រោមនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព តួនាទីរបស់រកម្ពុជា នៅលើឆាកអន្តរជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ មានការប្រែប្រួល បច្ចុប្បន្នកម្ពុជា បានដើរតួនាទីដោយស្មើមុខ ស្មើមាត់ក្នុងការពិភាក្សាដោះស្រាយបញ្ហាធំៗនៅលើក្របខណ្ឌតំបន់ និងអន្តរជាតិទាំងមូល។

ការបញ្ជាក់បែបនេះ របស់លោក ហ៊ុន ម៉ានី បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុប (ASEP) លើកទី១១ ក្រោមប្រធានបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសម័យ និងក្រោយវិបត្តិកូវីដ១៩» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖

«ទាំងអស់នេះហើយ ខ្ញុំគិតថា ជាភាពជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយដែលធ្លាប់ទទួលស្គាល់ការរង់សោកនាដកម្ម ហើយជាពិសេសតែម្តងតួនាទីរបស់ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ពីវេទិកាមួយ ទៅវេទិកាមួយ មានការប្រែប្រួល ហើយមានការទទួលស្គាល់

ដែលព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន មិនមែនជាព្រះរាជាណាចក្រកម្ពុជានៃអតីតកាល ហើយព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន គឺដើរតួនាទីដោយស្មើមុខ ស្មើមាត់ក្នុងការពិភាក្សាដោះស្រាយបញ្ហាធំៗនៅលើក្របខណ្ឌតំបន់ និងអន្តរជាតិទាំងមូលផងដែរ»។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា សម្រាប់កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើក១១នេះ គឺបានបញ្ជាក់កាន់តែច្បាស់ពីសមត្ថភាព និងការផ្លាស់ប្តូរមុខមាត់ ក៏ដូចជាការសម្រេចបាននូវជោគជ័យ នៃការដឹកនាំកិច្ចប្រជុំដ៏ធំមួយនេះ។

បន្ថែមពីនេះ លោកក៏បានលើកឡើងថា សម្រាប់កត្តាមួយដ៏ធំ និងជាកត្តាគន្លឹះមួយដែលជាចំណុចផ្តើមដែលធ្វើឱ្យកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះទទួលបានភាពជោគជ័យ គឺកត្តាសន្តិភាព សន្តិភាពនេះហើយដែលបានផ្តល់ឱកាសឱ្យកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ឱ្យមានលក្ខណៈធំ។

បន្ថែមពីនេះលោក ហ៊ុន ម៉ានី បានឱ្យដឹងថា សម្រាប់ភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបនេះ អាចធ្វើឱ្យកម្ពុជា មានបទពិសោធន៍ក្នុងការរៀបចំកិច្ចប្រជុំប្រហាក់ប្រហែល បើទោះបីជាកិច្ចប្រជុំនោះមិនដល់កម្រិតកិច្ចប្រជុំអាស៊ី-អឺរ៉ុប៕

 

Copy. Fresh News