Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដូវវស្សា​ឆ្នាំ​២០២១​ចូលដល់​ទីបញ្ចប់​ហើយ តែ​ភ្លៀង​នៅមាន​បន្ត​ដល់​ដើមខែ​ធ្នូ​

  • បោះពុម្ព

ភ្នំពេញៈ ខ្យល់គ្រប់កម្រិត បានប្តូរទិសទាំងស្រុងមកពីទិសឦសានជាការបញ្ជាក់ថារដូវវស្សាឆ្នាំ២០២១ បានចូលដល់ទីបញ្ចប់ហើយ តែអាកាសធាតុត្រជាក់នៅមិនទាន់ចុះមករួចនៅឡើយទេ ដោយសារបាតុភូត ផ្សេងៗនៅបន្តមានចូលដល់ក្នុងសមុទ្រចិនខាងត្បូងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយរហូតដល់ដើមខែធ្នូ ចាប់ពីត្រឹមខេត្តកំពង់ធំចុះក្រោម(ត្បូង)។

លោកចាន់យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ថា រដូវវស្សាឆ្នាំ២០២១ បានចូលដល់ទីបញ្ចប់ទាំងស្រុងហើយ បន្ទាប់ពីខ្យល់នៅគ្រប់កម្រិត

(ទាំងនៅលើផ្ទៃដី៥០០ម៉ែត្រ និងនៅកម្ពស់១.៥០០ម៉ែត្រ) បានប្តូរទិស ដោយធ្លាក់មកពីទិសឦសានទាំងអស់រួចមក តែធាតុអាកាសត្រជាក់នៅមិនចុះមករួចនៅឡើយទេ ដោយសារភ្លៀងដែលបង្កឡើងដោយបាតុភូតផ្សេងៗនៅមានបន្តបន្ទាប់រហូតដល់ដើមខែធ្នូ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើបញ្ជាក់ថានៅថ្ងៃនេះ (២២វិច្ឆិកា) មានភ្លៀងធ្លាក់រាយប៉ាយតិចតួច នៅចុងខែវិច្ឆិកានេះ និងនៅដើមខែធ្នូនៅតែឃើញមានភ្លៀងបន្ត ធ្លាក់មកទៀត ដោយសាសម្ពាធទាប ឬសម្ពាធទាបសកម្មនៅតែមានឆ្លងពីសមុទ្រប៉ាស៊ីហ្វិកកាត់លើប្រទេសហ្វីលីពីនចូលមកដល់សមុទ្រចិនខាងត្បូង រួមជាមួយសម្ពាធទាបដែល កើតនៅក្នុងសមុទ្រខាងត្បូងប្រទេសវៀតណាមបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ ជាពិសេសចាប់ពីត្រឹមខេត្តកំពង់ធំចុះក្រោម (ត្បូង)។

លោកចាន់ យុត្ថា និយាយឱ្យដឹងផងដែរថាសម្ពាធខ្ពស់ទោះបីជាឃើញរុញចុះមកលើភាគខាងត្បូងប្រទេសចិនជាច្រើនថ្ងៃមកហើយយ៉ាងណាក៏ដោយ តែមិនទាន់ អាចធ្វើឱ្យសីតុណ្ហភាពចុះទាបបាននៅឡើយទេ ដោយសារក្នុងសមុទ្រប៉ាស៊ីហ្វិកក្បែរ ជប៉ុន កូរ៉េ នៅតែមានសម្ពាធទាបសកម្មឬអាចដល់កម្រិតជាវិសម្ពាធ ធ្វើឱ្យសម្ពាធខ្ពស់ ចុះមិនទាន់រួច ។

ជាទូទៅប្រទេសកម្ពុជាបានទទួលឥទ្ធិពលខ្យល់មូសុងឦសានហើយ តែអាកាសធាតុត្រជាក់អាចរហូតដល់ពាក់កណ្តាលខែធ្នូទើបអាចកើតមាន៕

Copy. rasmeinews