Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិត្ត​ដែកថែប​ចិន​លើកទឹកចិត្ត​មហាអំណាច​បន្ដ​ផ្ដល់ជំនួយ​ដល់​អាស៊ាន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែប្រកាសខ្លួនជាមិត្តដែកថែបរបស់មហាអំណាចចិន បាន លើក ទឹកចិត្តឱ្យចិនបន្តផ្តល់ជំនួយដល់អាស៊ាន ជាពិសេស ផ្តល់ការគាំទ្រចំពោះក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងគំនិតផ្តួចផ្តើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឲ្យដឹងថា

ជាមួយនឹងការគ្រប់គ្រងការឆ្លងរាល ដាល នៃ ជំងឺកូវីដ-១៩ បានល្អប្រសើរ កម្ពុជាអបអរសាទរ ចំពោះប្រទេសចិន ដែលបានស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើង វិញឆាប់រហ័ស ជាមួយនឹងកំណើន ប្រមាណ ៩,៨% ក្នុងរយៈពេលត្រឹមតែ ៩ ខែដំបូងក្នុងឆ្នាំ ២០២១។

សម្ដេចតេជោ បានបន្ដថា កម្ពុជា អរគុណ និងវាយតម្លៃខ្ពស់ចំពោះចិន ដែលបា នចូលរួមយ៉ាងសកម្ម ក្នុងការ ប្រយុទ្ធនឹង ជំងឺកូវីដ-១៩ និងការស្តារ និងជំរុញកំណើន សង្គម-សេដ្ឋកិច្ចឡើងវិញ នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងសកលលោក។ ជាមួយគ្នានោះដែរសម្ដេចតេជោក៏បានគូសបញ្ជាក់ថា

«កម្ពុជាសូមលើកទឹកចិត្តឱ្យចិន បន្តផ្តល់ជំនួយដល់អាស៊ាន ជាពិសេស ផ្តល់ការគាំទ្រចំពោះក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុង ជ្រោយរបស់ អាស៊ាន និងគំនិតផ្តួចផ្តើមនានា ក្នុងការឆ្លើយតប នឹងជំងឺ កូវីដ-១៩ ។

ក្នុង ពេល ចំពោះមុខ កម្ពុជាសូមលើក ទឹកចិត្តឱ្យចិនបើកការធ្វើដំណើរចេញ-ចូលប្រទេស រវាងតំ បន់ ទាំងពីរ អាស៊ាន-ចិន ឡើងវិញ សំដៅពង្រឹង និង លើកស្ទួយនូវវិស័យទេសចរណ៍, សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស, សកម្មភាព ធុរកិច្ចពាណិជ្ជ កម្ម និងការវិនិយោគ»។

ក្នុងកិច្ចប្រជុំនោះដែរសម្ដេចតេជោ បានបន្ថែមថា ជាទិសដៅអនាគត កម្ពុជាលើកទឹកចិត្តឱ្យអាស៊ាន-ចិន បន្តពង្រឹងការ តភ្ជាប់ក្នុងតំបន់ ស្របតាមស្មារតី នៃសេចក្ដីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការរួមផ្សំផែនការមេតភ្ជាប់អាស៊ានឆ្នាំ២០២៥ (MPAC 2025) និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដើម្បីបង្កើនប្រ សិទ្ធភាពរំហូរទំនិញ សេវាកម្ម និងចលនាប្រជាជន ។

សម្តេច ថាបន្ថែមលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ការទាញប្រយោជ ន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង ស្តីពីភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គួរត្រូវបានជំរុញ និងយកចត្តិទុកដាក់បន្ថែម ដែលការណ៍នេះនឹងពង្រឹង មូលដ្ឋានគ្រឹះនៃ កំ ណើនសេដ្ឋកិច្ចសម្រាប់ រយៈពេលវែង ព្រមទាំងនឹងនាំមកនូវវិបុលភាពទៅវិញទៅមក ស្រប តាមចក្ខុវិស័យ នៃភាពជាដៃគូយុទ្ធសាស្ត អាស៊ាន-ចិន ឆ្នាំ២០៣០។

លើសពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា កម្ពុជា គាំទ្រចំពោះការលើកកម្ពស់ទំនាក់ទំនង ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង ការអនុម័តសេចក្ដីថ្លែងការណ៍រួមស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដើម្បីរំលឹក ខួបអនុស្សាវ រីយ៍លើកទី ៣០ ន ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ។

កម្ពុជា ក៏ស្វាគមន៍ផងដែរនូវគំនិ តផ្តួចផ្តើមការ អភិវឌ្ឍសកលរបស់ លោកប្រធានាធិបតី ស៊ី ជីនពីង ដែលនឹងក្លាយជាកម្លាំ ងគាំទ្រដ៏សំខាន់សម្រាប់ បណ្តាប្រទេសកំពុងអភិវឌ្ឍ នៅក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ និង ក្នុងការលើកស្ទួយសិទ្ធិមនុស្ស តាម រយៈការអភិវឌ្ឍប្រ កបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ ។

សម្តេចថា៖«កម្ពុជាសង្ឃឹមថា គំនិតផ្តួច ផ្ដើមខាងលើ នឹងបំពេញបន្ថែម និងគាំទ្រដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោ យរបស់អាស៊ាន-ចិន ឱ្យ កាន់តែមានអត្ថន័យខ្លឹមសារ ផ្អែកលើកិច្ចសហប្រតិបត្តិការជា ក់ស្តែងដែលផ្តល់ប្រ យោជន៍ទៅវិញទៅមក»៕

Copy. kohsantepheap