Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាំទេ? ថ្ងៃនេះខួប១១ឆ្នាំគ្រោះថ្នាក់ផ្អើ.លរ.ត់ជា.ន់គ្នាលើស្ពានពេជ្រសម្លា.ប់មនុស្សជាង​៣០០នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ គឺជាខួប១១ឆ្នាំនៃគ្រោះថ្នាក់ផ្អើ.លរ.ត់ជា.ន់គ្នាលើស្ពានពេជ្រដែលបានឆក់យកជីវិតមនុស្សចំនួន៣៧៥នាក់ ។

នៅព្រឹកនេះផងដែរ រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីសូត្រមន្តបង្សុកូល ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ នៅគល់ស្ពាននាគ នៃទីក្រុងកោះពេជ្រ ។

លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានចូលរួមពិធីសូត្រមន្តបង្សុកូល ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ

នៃទីក្រុងកោះពេជ្រ កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១០ នៅគល់ស្ពាននាគ នៃទីក្រុងកោះពេជ្រ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក-លោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ,

លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ទាំង០៥, លោកប្រធានផ្សារទាំង០២,

មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌចំការមន និងក្រុមគ្រួសាររបស់ជនរងគ្រោះក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ ។

សូមរម្លឹកថា ព្រឹត្តិការណ៍ផ្អើ.លរ.ត់ជា.ន់គ្នាកាលពីរាត្រីយប់ថ្ងៃច័ន្ទ ទី២២ វិច្ឆិកា ឆ្នាំ ២០១០ ជាព្រឹត្តិការណ៍គួរឱ្យត.ក់ស្ល.ត់មួយសម្រាប់ប្រទេសកម្ពុជា ដែលបណ្តាលឱ្យមនុស្សស្រីប្រុសសរុបចំនួន៣៧៥នាក់បានស្លា.ប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍នេះថា ជា សោកនាដកម្មដ៏ធ្ងន់ធ្ងរមួយដែលកម្ពុជាមិនធ្លាប់ប្រទះទេ តំាងពី ក្រោយការដួលរលំរបបខ្មែរក្រហម ។

ក្រោយពីកើតមាននូវឧបទ្ទវហេតុ រត់ជាន់គ្នាកាលពីឆ្នាំ ២០១០នោះមក អាជ្ញាធររាជធានីភ្នំពេញ ក៏បានធ្វើជាស្តូបមួយនៅគល់ស្ពាននាគ ដើម្បីប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសល ជូនដល់ជនរងគ្រោះដែលស្លាបបាត់បង់ជីវិតទាំងនោះជារៀងរាល់ឆ្នាំរហូតមកទល់និងឆ្នាំ ២០២១នេះ គឺមានរយះពេល ១១ឆ្នាំមកហើយផងដែរ។

Copy. kohsantepheap