Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ពី​ថ្ងៃនេះ​រហូត​ដាច់​ឆ្នាំ ស្នាដៃ​សិល្បៈ​ល្អ​ឯក​ជា​ច្រើន​នឹង​បង្ហាញខ្លួន​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ ស្នាដៃសិល្បៈជាច្រើន រាប់ចាប់តាំងពី រូបថត រូបគំនូរ គ្រឿងអលង្ការ វីដេអូខ្លីៗ នឹងបង្ហាញខ្លួននៅក្នុងពិព័រណ៍មួយ រៀបចំនៅសារមន្ទីរជាតិកម្ពុជា ដែលជាឱកាសលោកអ្នកអាចនាំកូនតូចៗ ឬមនុស្សជាទីស្រលាញ់ចូលរួមទស្សនា ដើម្បីក្រេបជញ្ជក់នូវស្នាដៃសិល្បៈចម្រុះភាពដ៏ល្អឯក ។

យោងតាមសេចក្តីជូនដំណឹងរបស់សារមន្ទីរជាតិកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សារមន្ទីរជាតិមានរៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍ស្ដីពី

«ពិព័រណ៌សិល្ប:មហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ២០២១» ដើម្បីចូលរួមអបអរកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣ ដែលមានប្រធានបទធំៗចំនួន ៦គឺ Happy Head, Sahaka playground, Encountering culture, The longest voyage, Thing that count, II Nodo: A sketch of hope។

ប្រភពដដែលបានបន្តថា «ស្នាដៃសិល្បៈដែលតាំងនៅក្នុងពិព័រណ៌នេះរួមមានស្នាដៃចម្លាក់ រូបថត រូបគំនូរ គ្រឿងអលង្ការ វីដេអូខ្លីៗ ដែលឆ្លុះបញ្ចាំងពីបទពិសោធន៏នៃការធ្វើដំណើរឆ្លងទ្វីប ស្ថានភាពរស់នៅប្រចាំថ្ងៃ និងឥទ្ធិពលគំនិតនៃសិល្បករមកពីទ្វីបទាំងពីរ ជាពិសេសសាមគ្គីភាព និងចំណងមិត្តភាពលើវិស័យវប្បធម៌នៃបណ្ដាប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប»។

តោះមកទស្សនាស្នាដៃត្រួសៗអំពីការស្នាដៃសិល្បៈខ្លះៗនៅ«ពិព័រណ៌សិល្ប:មហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ២០២១» ដូចខាងក្រោម ៖

Copy. kohsantepheap