Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ បន្ថែមឈ្មោះស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារហៅថា ស្ពានភ្ជាប់និស្ស័យ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេដោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសដាក់ឈ្មោះស្ពានមិត្តភាពកម្ពុជា -ចិន ស្ទឹងត្រង់ ក្រូចឆ្មារបន្ថែមមួយទៀតហៅថា ស្ពានភ្ជាប់និស្ស័យ ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គស្ពាន មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាព្រឹកថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានប្រកាសថា សម្តេចសូមដាក់ឈ្មោះបន្ថែមឈ្មោះស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារជាស្ពានភ្ជាប់និស្ស័យ ។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានអំពាវនាវឲ្យអ្នកដែលមានបំណងរៀបការអាចថតព្រីវីឌីង នៅស្ពានភ្ជាប់និស្ស័យនេះផងក៏ដូចជាស្ពានមួយចំនួនទៀតដែរ ។

សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ការសាងសង់ស្ពាននេះ ដោយសារមានការខិតខំពីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ ។

ការធ្វើស្ពាននេះក៏បានចូលរួមដល់ជួយសង្គ្រោះជាតិមនុស្សទាន់ពេលវេលាផងដែរ ដោយសារសម័យមុនមិនមានស្ពាននោះទេ គឺមានតែទូក ទូកដរ សាឡាងសម្រាប់ចម្លង ដែលពេលខ្លះមិនអាចជួយសង្គ្រោះជីវិតដែលមានជំងឺបានផងដែរ ។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ៖ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨

+២០០ ត្រើយខាងលិចស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

តួស្ពានសុទ្ធសាធមានប្រវែង ១.១៣១ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក ។

ផ្លូវមេសងខាងស្ពានតភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ ។ ប្រភពបានលើកឡើងថា សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប៩.៤៥៤ ម៉ែត្របានបើកការដ្ឋានកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ

នាយករដ្ឋមន្ត្រីដោយត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានចំណាយថវិកាអស់ ៥៦,៩៩៨ លានដុល្លារអាមេរិក ។

សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ

និងយូរអង្វែង ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជាអគ្គមគ្គុទេសន៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំយកសន្តិភាពមកជូនជាតិមាតុភូមិកម្ពុជា ៕

Copy. kohsantepheap