Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស៊ុយ​អ៊ែត​បង្ហាញ​ពី​ការជួយ​លើកកម្ពស់​ទីផ្សារការងារ​ដល់ក​ម្ពុ​ជា

  • បោះពុម្ព

ភ្នំពេញ: ប្រទេសស៊ុយអ៊ែតបានបង្ហាញពីការខិតខំជួយគាំទ្រថែមទៀតដល់កម្ពុជាដើម្បីអាចបង្កើតមជ្ឈមណ្ឌលការងារ ឱ្យបានគ្រប់រាជធានី ខេត្ត និងក្រៅពីនេះក៏នឹងជួយលើកកម្ពស់ទីផ្សារ ដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាព ជាពិសេសយុវជន និងស្ត្រី។

ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចពិភាក្សាដើម្បីបង្កើនល្បឿននៃកិច្ចសហប្រតិបត្តិការលើគម្រោងថ្មី ក្នុងពេលដែលលោក Magnus Saemundsson លេខាទី១ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជាជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

គួរបញ្ជាថារដ្ឋាភិបាលស៊ុយអ៊ែត រាជរដ្ឋាភិបាលកម្ពុជា អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានវត្តមាននៅក្នុងប្រទេស កម្ពុជា និងអង្គការសហប្រជាជាតិផងដែរនោះ នឹងរួមសហការគ្នាបង្កើតគម្រោងមួយ ឈ្មោះថា“ទីផ្សារការងារសម្រាប់ជន គ្រប់រូបនៅកម្ពុជា ការគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាព” ។

គម្រោងនេះមានរយៈពេល ២៧ខែដោយចាប់ ពីថ្ងៃទី ០១ កញ្ញា ឆ្នាំ២០២១ – ៣១ ធ្នូឆ្នាំ២០២៣។

សកម្មភាពនេះក្នុងគោលបំណងដើម្បីលើកកម្ពស់ទីផ្សារការងាសម្រាប់ ជនគ្រប់រូបដោយគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាពក្នុងការស្វែងរកការងារធ្វើដោយផ្តោតជាពិសេសលើយុវជន និងស្ត្រី។ ក្នុងជំនួបពិភាក្សានេះដែរ លោក អ៊ិត សំហេង បានសម្តែងការរីករាយ និងអរគុណចំពោះរាជរដ្ឋាភិបាល ស៊ុយ អ៊ែត ដែលតែងតែផ្តល់ការជួយឧបត្ថម្ភគាំទ្រ

និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ពាក់ព័ន្ធទៅនឹងការផលិតនូវរបាយការណ៍អង្កេតអំពីកង្វះ និងគម្លាតជំនាញក្នុងទីផ្សារការងារនៅកម្ពុជា និងរបាយការណ៍ព្យាករណ៍អំពីឱកាសការងារក្នុងទីផ្សារការងារនៅកម្ពុជាជាដើម មកដល់មន្រី្តនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការប្រើប្រាស់ស្របទៅនឹងភាពទំនើបនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ននេះ។

ទន្ទឹមនេះដែរ លោក រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះមិត្តភ័ក្ត្របរទេសទាំងអស់ដែលបន្តរស់នៅក្នុងប្រទេសកម្ពុជា ដោយទទួលបានការថែទាំ យកចិត្តទុកដាក់ ដូចប្រជាជនកម្ពុជាដែរ។

កម្ពុជាទទួលបានជោគជ័យក្នុងដំណាក់កាលដំបូងក្នុងការទប់ស្កាត់នូវជំងឺកូវីដ-១៩ ដោយពលរដ្ឋកម្ពុជាទទួលបានការចាក់វ៉ាក់សាំងស្ទើរតែ១០០ភាគរយទៅហើយ ចំពោះការឆ្លងក៏មានចំនួនធ្លាក់ចុះ និងអត្រាស្លាប់ក៏ថយចុះផងដែរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាបានចាប់ផ្តើមបើកដំណើរការប្រទេសឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចរបស់ជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត ធ្វើយ៉ាងណាបង្កលក្ខណៈឲ្យជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត ដោយយើងបន្តរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី។

ស្ថិតនៅក្នុងបរិបទកូវីដ-១៩នេះដែរ លោក រដ្ឋមន្ត្រីគូសបញ្ជាក់ថា ការរៀបចំដំណើរការស្វែងរកការងារ បានរៀបចំតាមប្រព័ន្ធបច្ចេកវិទ្យា ដោយកាត់បន្ថយនូវការប្រមូលផ្តុំ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ហើយសេវារបស់យើងនៅតែមានដំណើរការ អ្នកដែលបាត់បង់ការងារ អាចសម្ភាសរកការងារថ្មី។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) អាចចាត់ទុកថាជាសេវាថ្មីតែទទួលបានជោគជ័យ ក្នុងនោះដែរក៏មានការផ្តល់ការឧបត្ថម្ភគាំទ្រជាដរាបរៀងមក ពីរដ្ឋាភិបាល ស៊ុយអ៊ែត ផ្តល់បទពិសោធន៍ និងចំណេះដឹងជាច្រើនមកដល់មន្ត្រីរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដោយឲ្យមានដំណើរទស្សនកិច្ច ទៅសិក្សាស្វែងយល់បន្ថែមពីមជ្ឈមណ្ឌលការងារ ទៅកាន់ប្រទេសស៊ុយអ៊ែត។

ព្រមជាមួយគ្នានោះ កម្ពុជាក៏ទទួលបានជំនួយហិរញ្ញវត្ថុរៀបចំមជ្ឈមណ្ឌលការងារនៅតាមរាជធានី ខេត្ត និងមជ្ឈមណ្ឌលការងារចល័តផងដែរ។

ទាក់ទងទៅនឹងការងារជនពិការវិញ កម្ពុជាក៏មានច្បាប់ការពារជនពិការ ដែលច្បាប់នេះពិតជាមានសារសំខាន់ណាស់ ដើម្បីគាំពារដល់ពួកគាត់។ ហើយមានបញ្ហាជាច្រើនទៀតដែលទាមទារឲ្យយើងត្រូវចូលរួមធ្វើការដោះស្រាយ ក្នុងការធ្វើសមារហណកម្មជនពិការទៅក្នុងសហគមន៍ គឺផ្តល់ឱកាសការងារជូនដល់ពួកគាត់ឲ្យបានកាន់តែប្រសើរ។

ចំពោះច្បាប់ជនពិការនេះ ក៏បានធ្វើការកំណត់ផងដែរថា ក្នុងការជ្រើសរើសជនពិការក្នុងការចូលបម្រើកិច្ចការងារនៅក្នុងសង្គមដោយរដ្ឋាភិបាលត្រូវបានកំណត់ចំនួន២ភាគរយ ចំណែក១ភាគរយនៅក្នុងសហគ្រាសឯកជន។

ភាគីទាំងពីរបានសម្តែងនូវមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមក ដោយអាចនិយាយបានថាទទួលបានផ្លែផ្កា និងជោគជ័យជាទីគាប់ប្រសើរ ហើយបង្ហាញនូវជំនឿជឿជាក់ថា

គម្រោងទាំងនោះ ពិតជាបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ភាពងាយស្រួល និងពង្រីកនូវវិសាលភាពទៅដល់ប្រជាពលរដ្ឋ

ក្នុងការស្វែងរកឱកាសការងារ និងផ្តល់កម្លាំងពកម្មដើម្បីបំពេញនូវតម្រូវការដល់ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងត្រូវការជាចាំបាច់បម្រើឲ្យខ្សែច្រវ៉ាក់ផលិតកម្មខ្លួន។

ឆ្លើយតបតាមសំណើររបស់ លោក រដ្ឋមន្ត្រី ភាគីស៊ុយអ៊ែតនឹងបន្តខិតខំជួយគាំទ្រថែមទៀតដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអាចបង្កើតមជ្ឈមណ្ឌលការងារថែមទៀតឱ្យបានគ្រប់រាជធានី ខេត្ត

ពោលគឺយ៉ាងតិចមានមជ្ឈមណ្ឌលការងារមួយក្នុងមួយរាជធានី ខេត្ត ដែលបច្ចុបន្ននេះយើងមាន ១៣ មជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលការងារចល័ត ចំនួនបី៕

Copy. rasmeinews