Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចូលរួម​ក្នុង​ពិធី​បើ​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១

  • បោះពុម្ព

ភ្នំពេញ: នៅព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ចិកា ឆ្នាំ២០២១ រដ្ឋមន្ត្រី វេង សាខុន អមដោយទីប្រឹក្សា បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ច អាស៊ី-អឺរ៉ុបលើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានបទនៃវេទិកាដ៏សំខាន់នេះគឺ “ការផ្លាស់ប្ដូរទៅ រកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០” ដើម្បីប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ បញ្ញាវ័ន្ត ក្រុមធុរជន និងជំនាញ ការតាមវិស័យសំខាន់ៗមកពីអាស៊ី និងអឺរ៉ុបដែលមានសមត្ថភាព និងចំណេះដឹង លើផ្នែកប្រតិបត្តិការធុរកិច្ច ភស្តុភារ

និងសេដ្ឋកិច្ច ដែលពាក់ព័ន្ធនឹងខ្សែច្រវាក់តម្លៃ /ផ្គត់ផ្គង់នៃបដិវត្តឧស្សាហកម្ម៤.០ ដើម្បីពិភាក្សា និងឆ្លុះបញ្ចាំងពីឧត្តមានុវត្តន៍ ដែលពាក់ព័ន្ធ។

វេទិកាដ៏មានសារសំខាន់នេះ ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ក្នុងទម្រង់ ជាព្រឹត្តិការណ៍អមសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។

វេទិកានេះ ក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំពិភពលោក អ្នករៀបចំគោលនយោបាយ បញ្ញាវ័ន្ត ធុរជន និងដៃគូអភិវឌ្ឍន៍ដទៃទៀតមកពីអាស៊ី និងអឺរ៉ុប ក្នុងគោលបំណង ពិគ្រោះពិភាក្សាឲ្យបានយ៉ាងស៊ីជម្រៅ-ទូលំទូលាយរវាងអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់លើប្រធានបទផ្សេងៗគ្នាមានជាអាទិ៍៖

ក- ភាពជឿនលឿននៃឌីជីថលូបនីយកម្មជំរុញខ្សែច្រវាក់តម្លៃសកល និងលទ្ធផល

ខ- ផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចនិងការស្ដារ សេដ្ឋកិច្ចឡើងវិញក្រោយជំងឺឆ្លង

គ- តួនាទីសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅក្នុងបដិវត្តឧស្សាហកម្ម៤.០

និងគន្លងប្រក្រតីភាពថ្មី

ឃ-កាលានុវត្តភាពកំណើនថ្មីសម្រាប់ពាណិជ្ជកម្មសកល និងអាជីវកម្ម ជាពិសេស ធុរកិច្ចថ្មី និងមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ដែលកើតចេញពីបច្ចេក វិទ្យាថ្មី និងឌីជីថលូប

នីយកម្មនៅក្នុងបដិវត្តឧស្សាហកម្ម៤.០ រួមជាមួយនឹងការ កែសម្រួល និងកំណែទម្រង់របស់រដ្ឋាភិបាលដែលកំពុងដំណើរការរួមបញ្ចូល ទាំងបញ្ញតិ្តគោលនយោបាយ និងការគាំទ្រផ្នែកហិរញ្ញវត្ថុនិងការវិនិយោគលើ ការអភិវឌ្ឍធនធានមនុស្សសម្រាប់កំណើនប្រកបដោយ បរិយាប័ន្នជាពិសេសការផ្តល់ សិទ្ធិអំណាចដល់ស្ត្រី

និង ង- ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង និងធុរកិច្ចបៃតង ដើម្បីសម្របទៅនឹង បម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយដើម្បីកសាងភាពធន់ ប្រឈមនឹងវិបត្តិ និងដើម្បីធានានិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម៕

Copy. rasmeinews