Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី​​ក្រសួង​ការងារ ៖ សហជីព​ត្រូវ​ចាត់​ទុក​ក្រសួង​ជា​ដៃគូ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​គ្នា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារបានគូសបញ្ជាក់ថា សហជីពត្រូវតែចិត្តទុកក្រសួងការជាដៃគូក្នុងការដោះស្រាយបញ្ហាប្រឈមនានាតាមច្បាប់ជាមួយគ្នា ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្ម ដឹកនាំក្រុមការងាររបស់សហភាពចូលជួបពិភាក្សាការងារនូវកិច្ចការមួយចំនួនពាក់ព័ន្ធ និងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងការងារ ។

ឯកឧត្តមបានបញ្ជាក់ថា«សហជីពត្រូវចាត់ទុកក្រសួងជាដៃគូជាយន្តការផ្តល់សេវាផ្លូវច្បាប់ បើមានបញ្ហាប្រឈមអីមួយគិតថា មិនអាចធ្វើការដោះស្រាយបានអាចមកពិគ្រោះយោបល់កិច្ចការផ្សេងៗទាំងនោះជាមួយក្រសួងបានគ្រប់ពេលវេលា»។

ក្នុងជំនួបលោក អាត់ ធន់ បានសម្តែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែផ្តល់កិច្ចសហការគាំទ្រ

ជួយដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួនរបស់សហជីពនៅក្នុងដំណើរបំពេញបេសកម្មការពារអត្ថប្រយោជន៍ សិទ្ធសេរីភាព លក្ខខណ្ឌការងាររបស់កម្មករនិយោជិតឲ្យកាន់តែមានប្រសិទ្ធភាព ទាំងក្នុងវិស័យទេសចរណ៍,

វិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ព្រមទាំងវិស័យមួយចំនួនទៀត។នៅក្នុងដំណាក់កាលនៃបញ្ហាប្រឈមដោយសារជំងឺកូវីដ-១៩ បានខិតខំដាក់ចេញនូវវិធានការ

តាំងពីជុំទី១ ដល់បច្ចុប្បន្នជុំទី១០ សំដៅជួយរក្សាលំនឹងពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម ដើម្បីធានានូវនិរន្តភាពការងារ ប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិតដែលរងផលប៉ះពាល់ខ្លាំង។

ឯកឧត្តមរដ្ឋមន្ត្រីបាន រីករាយ ស្វាគមន៍ ក្នុងការធ្វើជាដៃគូជាមួយសហជីពដែលក្រសួងតែងតែធ្វើកិច្ចការនេះជាមួយគ្នា ជារៀងរហូតមក ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងយន្តការនានាជាលក្ខណៈទាំងទ្វេភាគី

និងត្រីភាគី ដែលជាការកាត់បន្ថយបាននូវការមិនយល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា និងគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដែលអាចក្លាយទៅជាការមិនយល់គ្នា ហើយបង្កទៅជាវិវាទការងារ

ឈានទៅការធ្វើបាតុកម្ម កូដកម្មគ្រប់រូបភាព ដែលបង្កឲ្យមានបញ្ហាស្មុគស្មាញដល់សង្គមជាតិ ខូចផលប្រយោជន៍ទាំងនិយោជក និងបងប្អូនកម្មករនិយោជិត ហើយប៉ះពាល់ដល់ការរីកចំរើនរបស់សេដ្ឋកិច្ចជាតិ។

ឯកឧត្តមថារាជរដ្ឋាភិបាល បាននិងកំពុងបន្តខិតខំប្រឹងប្រែងដោះស្រាយសម្រួលជីវភាពដល់បងប្អូនកម្មករនិយោជិត និងជួយរោងចក្រ សហគ្រាសឲ្យមានលទ្ធភាពបើកដំណើរការផលិតកម្ម អាជីវកម្ម ដើម្បីបន្តឲ្យមាននិរន្តភាពការងារជូនបងប្អូនកម្មកនិយោជិត ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា« វិស័យទេសចរណ៍ គឺមានការរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងដំណាក់ការកូវីដ-១៩នេះ ដោយក្រុមហ៊ុនខ្លះពិបាកទប់ទល់ទៅនឹងវិបត្តិការឆ្លងរាតត្បាតនៃជំងឺ ដែលបានអូសបន្លាយប្រមាណជា២ឆ្នាំមកនេះ ត្រូវបានបិទទ្វារឈប់ដំណើរការអាជីវកម្មរបស់ខ្លួន ។

នេះជាស្ថានភាពលំបាករួមជាសកល ផ្នែកវិស័យទេសចរណ៍នេះ ប្រទេសណាក៏ប៉ះទង្គិចដែរ» ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ខាងសហជីពឲ្យមានការយោគយល់នៅក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលទាំងនិយោជក និងកម្មករនិយោជិតក្នុងវិស័យនេះជួបការលំបាក

បើទោះជារាជដ្ឋាភិបាលបានផ្តល់នូវការអន្តរាគមន៍ជួយដល់ការព្យួរការងារ ក៏និយោជកភាគច្រើនក្នុងវិស័យនេះមិនអាចដោះស្រាយបាននូវការធានាដល់អត្ថប្រយោជន៍ជូនដល់បងប្អូនកម្មករនិយោជិតដូចក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង ។

ឯកឧត្តមសង្ឃឹមថា ពេលដែលវិស័យទេសចរណ៍អាចមានដំណើរការល្អប្រសើរឡើងវិញ ការគិតគូលើលក្ខខណ្ឌការងារ ជាពិសេសលើអត្ថប្រយោជន៍នានារួមទាំងការពង្រីកវិសាលភាពទៅប្រាក់ឈ្នួលអប្បបរមា ក៏នឹងត្រូវយកមកពិភាក្សានៅក្នុងយន្តការនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលផងដែរ ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមចែករំលែកនូវកខ្វល់ និងបញ្ហាប្រឈម ដែលសហជីពបានលើកឡើង ហើយក្រសួង បានគិតគូ និងយកចិត្តទុកដាក់ជាខ្លាំង ក្នុងក្របខណ្ឌការពារផលប្រយោជន៍របស់កម្មករនិយោជិត ឲ្យទទួលបានអត្ថប្រយោជន៍ស្របតាមច្បាប់ និងសុខដុមរមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យអគ្គនាយដ្ឋានការងារ និងអគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបាតុកម្ម កូដកម្មគ្រប់មុខសញ្ញា បន្តធ្វើការកាន់តែជិតស្និតថែមទៀតជាមួយបងប្អូនសហជីព

ដោះស្រាយនៅចំណុចដែលសេសសល់អោយបានឆាប់ ហើយពិនិត្យរៀបចំនូវសេចក្តីណែនាំ ឬលិខិតបទដ្ឋានគតិយុត្តិបន្ថែម ដើម្បីធានាដល់ការអនុវត្តច្បាប់ស្តីពីការងារកាន់តែមានប្រសិទ្ធភាពខ្ពស់៕

Copy. kohsantepheapdaily