Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ នៅ​ថ្ងៃទី​១​ធ្នូ ពិនិត្យ និង​សម្រេច លើ​សំណើ​របស់ គណៈកម្មការ​នានា បញ្ចូល​សេចក្តីព្រាងច្បាប់ ទៅក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា វិសាមញ្ញ នីតិកាល​ទី​៤

  • បោះពុម្ព

ភ្នំពេញៈ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី២៩ ខែវិច្ឆិកា នេះ ដោយជម្រាបជូន សាធារណជនជ្រាបថាៈ នាព្រឹកថ្ងៃពុធ ទី១ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះ នឹងពិនិត្យ និងសម្រេច លើសំណើរបស់ គណៈកម្មការនានា ដើម្បីបញ្ចូល សេចក្តីព្រាង ច្បាប់ ទៅក្នុងកិច្ចប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៤ នាពេលខាងមុខ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថាៈ របៀបវារៈដែលនឹងត្រូវលើក យកមកពិនិត្យ ពិភាក្សា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា រួមមានៈ

១-ពិនិត្យ និងសម្រេចលើសំណើរបស់ គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាង ច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៤។

២-ពិនិត្យ និងសម្រេចលើសំណើរបស់ គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាង ច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

៣-ពិនិត្យ និងសម្រេចលើសំណើរបស់ គណៈកម្មការទី៩ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាង ច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយ វិវាទ ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៤។

៤-កំណត់របៀបវារៈ និងកាលបរិច្ឆេទ ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤៕

Copy. rasmeinews.com