Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកនាយករដ្ឋមន្រ្តីឡាវនឹងចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាវេលាម៉ោង ៥ ល្ងាចនេះ

  • បោះពុម្ព

ភ្នំពេញ៖លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនឹងអញ្ជើញចូលជួប ពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ២៩ ខែ វិច្ឆិកានេះនៅវិមាន សន្តិភាពទិស្តីការនាយករដ្ឋមន្រ្តី ។

លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ បានដឹកនាំគណៈប្រតិភូជាខ្ពស់មកដល់កម្ពុជាកាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១តាមជើងយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ(ថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១) តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

តាមកម្មវិធីដែលបានគ្រោងទុកលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរា ជាណាចក្រកម្ពុជា ។

ក្នុងអំឡុងពេលនៃ ទស្សនកិច្ចនេះលោកនាយករដ្ឋមន្ត្រី ផនខាំ វីផាវ៉ាន់ នឹងអញ្ជើញក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជានៅព្រះបរមរាជវាំង ។

ជួបសម្ដែងការគួរសមចំពោះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែននិងលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នឹងមានជំនួបពិភាក្សាលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរួមទាំងការស្ដារសង្គម -សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ បញ្ហាតំបន់និងអន្តរជាតិនានាដែលជាចំណាប់អារម្មណ៍និងក្ដីបារម្ភរួម ។

នៅល្ងាចថ្ងៃដដែលនោះសម្តេចតេជោនាយករដ្ឋមន្រ្តីនឹងជប់លៀងជូនលោក ផនខាំ វីផាវ៉ាន់ និងគណៈប្រតិភូនៅវិមានសន្តិភាពផងដែរ ៕

គួរបញ្ជាក់ដែរថាទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញនឹងរួមចំណែកក្នុងការបន្ត

ពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងសាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយយូរអង្វែងនិងកិច្ចសហប្រតិ

បត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

Copy. rasmeinews