Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់អ្នក​ដំណើរ​មកពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក

  • បោះពុម្ព

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេស ចំនួន ១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង ១០ ក្នុងអំឡុងពេល ៣សប្តាហ៍ មុនចូលមកប្រទេសកម្ពុជា ធ្វើដំណើរចូលប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជានូវមេរោគកូវីដ១៩ ប្រភេទអូមីក្រុង ( Omicron ) ដោយត្រូវចាប់អនុវត្តក្រោយ ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ។

ប្រទេសចំនួន ១០នោះ រួមមាន៖ ១-Botswana ២–Eswatini ៣-Lesotho ៤-Mozambique ៥-Namibia ៦-South Africa ៧-Zimbabwe ៨-Malawi ៩-Angola និង១០-Zambia។

សូមរម្លឹកថា អង្គការសុខភាពពិភពលោក បានរាយការណ៍ពីការរកឃើញវីរុសបំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួន នៃទ្វីបអាហ្វ្រិក

និងបានកំណត់ឈ្មោះថា អូមីក្រុង (Omicron ) ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភនៃការរាលដាលមេរោគកូវីដ១៩ ប្រភេទបំប្លែងថ្មីនេះ៕

Copy. kohsantepheapdaily