Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា-ឡាវ ឯកភាពគ្នាបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការ លើវិស័យថាមពល ទាំងក្របខណ្ឌបច្ចេកទេស និងពាណិជ្ជកម្ម

  • បោះពុម្ព

(ភ្នំពេញ)៖ កម្ពុជា-ឡាវ បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យថាមពលទាំងក្របខណ្ឌបច្ចេកទេស និងពាណិជ្ជកម្មបន្ថែមទៀត។

ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលកម្ពុជា និងលោក Daovong Phonekeo រដ្ឋមន្ត្រីថាមពលនិងរ៉ែ ឡាវ នាទីស្ដីការក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី ស៊ុយ សែម បានជម្រាបជូនព័ត៌មាន អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា និងការរៀបចំផែនការមេអភិវឌ្ឍថាមពលថ្មី ឆ្នាំ២០២២-២០៤០។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានចែករំលែកអំពីគម្រោង នៃការគិតគូរអំពីការប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ

និងប្រភពថាមពលផ្សេងទៀត ដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន ការមិនរៀបចំគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតទេ ក្រៅពីគម្រោង ដែលរាជរដ្ឋាភិបាលសម្រេចរួច តាំងពីឆ្នាំ២០១៩ ដោយប្តូរមកប្រើប្រាស់ប្រភពថាមពលកាបូនទាប ដូចជាឧស្ម័នធម្មជាតិនាំចូលប្រភេទ LNG ឬអ៊ីដ្រូសែនជំនួសវិញ។

លោករដ្ឋមន្ត្រីថាមពល និងរ៉ែ ប្រទេសឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសទាំងពីរ នាពេលកន្លងមក និងស្នើសុំកម្ពុជា បន្តចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យថាមពលរបស់កម្ពុជាផងដែរ។

ភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យថាមពលទាំងក្របខណ្ឌបច្ចេកទេស និងពាណិជ្ជកម្មបន្ថែមទៀត និងការផ្លាស់ប្តូរ ទស្សនកិច្ចសិក្សាសម្រាប់គម្រោងវារីអគ្គិសនី នៃប្រទេសទាំងពីរ គឺវារីអគ្គិសនីដនសាហុង និងវារីអគ្គីសនីសេសានក្រោម២នាពេលខាងមុខ។

គូសបញ្ជាក់ថា ជំនួបរបស់លោក ស៊ុយ សែម និងលោក Daovong Phonekeo ធ្វើឡើងក្នុងឱកាសអញ្ជើញអមដំណើរលោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ដ្រីឡាវ ដែលមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ដោយថ្ងៃនេះ គឺជាថ្ងៃចុងក្រោយ នៃការបំពេញទស្សនកិច្ច៕

Copy. Fresh News