Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡាវអរគុណកម្ពុជាបានផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខារទេព្យ ប្រឆំាងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវបន្តបន្ទាប់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជាដែលបានផ្តល់សម្ភារៈបរិក្ខារពេទ្យ មានម៉ាស វ៉ាក៉សាំងដល់ប្រទេសឡាវ ហើយនៅក្នុងដំណើរទស្សនកិច្ចនាពេលនេះ ។

ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា លោកផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា លោកបានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានទទួលជួបសវនការជាមួយគណៈប្រតិភូ ។

លោកបានបន្តថា នៅពេលអញ្ជើញមកដល់រាជធានីភ្នំពេញបានឃើញថា កម្ពុជាមានការរីកចម្រើនជាខ្លាំង រាជធានីភ្នំពេញបានផ្លាស់ប្តូរមុខមាត់យ៉ាងស្រស់បំព្រង ជាមួយសមិទ្ធផលលេចរូបរាងឡើងយ៉ាងច្រើនដែលបង្ហាញពីជោគជ័យយ៉ាងធំធេង នៅក្នុងការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា រដ្ឋសភា ។

ជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជាដែលបានផ្តល់សម្ភារៈបរិក្ខារពេទ្យ មានម៉ាស វ៉ាក៉សាំងដល់ប្រទេសឡាវ

ហើយនៅក្នុងដំណើរទស្សនកិច្ចនាពេលពេលនេះ កម្ពុជាបានផ្តល់ជំនួយថវិកា១៣លានដុល្លារដែល៣លានដុល្លារថវិការាជរដ្ឋាភិបាល និង១០លានដុល្លារបានពីវិស័យឯកជន និងវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូស រថយន្តពីរគ្រឿងថែមទៀតជូនដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ។

លោកផនខាំ វីផាវ៉ាន់ បានអបអរសាទរជាមួយកម្ពុជានៅក្នុងការចូលរួមយ៉ាងសកម្ម និងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងវេទិកាអន្តរជាតិ ដូចជា រៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលទើបបញ្ចប់ទៅ កាលពីពេលថ្មីៗនេះដែលបានបង្ហាញពីកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិយ៉ាងធំធេង ។

ឯកឧត្តមប្រធានគណៈប្រតិភូបានជម្រាប សម្តេចប្រធានរដ្ឋសភាថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាពេលនេះទទួលបានជោគជ័យយ៉ាងធំធេង នៅក្នុងការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី

និងបងប្អូនរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ទាំងការងារសង្គម ពាណិជ្ជកម្ម ពិសេសរដ្ឋាភិបាលទាំងពីរបានសន្យាខិតខំដោះស្រាយបញ្ហានៅសេសសល់លើកិច្ចការព្រំដែន ដើម្បីប្រែក្លាយបន្ទាប់ព្រំដែន សន្តិភាព អភិវឌ្ឍន៍ និងបងប្អូន ។

សម្តេច ហេង សំរិន ប្រធាន សម្តែងការអបអរសាទរចំពោះសមិទ្ធផលដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំដែលប្រទេសទាំងពីរ កម្ពុជា-ឡាវ សម្រេចបាននាពេលកន្លងមកទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា ។

សម្តេចបានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ ឯកឧត្តម នាពេលនេះ បង្ហាញពីការចាប់ផ្តើមឡើងវិញនូវការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្ទាប់ពីមានភាពធូរស្បើយនៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដើម្បីបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្សរដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេរដងថែមទៀត ។

សម្តេចបានមានប្រសាសន៍លើកឡើងថា ចំពោះស្ថាប័ននីតិប្បញ្ញតិ្តប្រទេសទាំងពីរវិញ បាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា បើទោះបីស្ថិតក្នុងដំណាក់កាល កូវីដ-១៩ ក៏ដោយ តាមរយៈការសន្ទនាផ្លាស់ប្តូរបទពិសោធន៍អំពីការងារនីតិកម្ម ទាំងកំរិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងមន្ត្រីបច្ចេកទេស នៃស្ថាប័នទាំងពីរ ។

សម្តេចបានគូសបញ្ជាក់ថា រដ្ឋសភាទាំងពីរ បានប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក នៅក្នុងគ្រប់កាលៈទេសៈ ជាពិសេស នៅលើវេទិកាអន្តរសភាក្នុងតំបន់ និងក្រៅតំបន់ផងដែរ។

ឆ្លើ យតបចំពោះការគោរពអញ្ជើញរបស់លោកប្រធានរដ្ឋឡាវ សម្តេចបានទទួលយក និងបានសន្យាថានឹងរកពេលវេលាសមស្របណាមួយ ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលខាងមុខនេះ៕

Copy. kohsantepheapdaily