Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដំណឹងរីករាយ ! ជប៉ុនប្រកាសផ្តល់ជំនួយវ៉ាក់សាំង៣០ម៉ឺនដូស ដល់កម្ពុជាបន្ថែម

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីជប៉ុន ហ្វមីអូ គីស៊ីដា (Fumio Kishida) នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយសម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០១ ធ្នូ ឆ្នាំ២០២១ នេះបានប្រកាសផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៣០ម៉ឺនដូស បន្ថែមទៀតដល់កម្ពុជា ដើម្បីបន្តប្រយុទ្ធប្រឆាំងកូវីដ-១៩។

ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបរបស់ប្រមុខដឹកនាំប្រទេសទាំងពីរថា តាមរយៈយន្តការកូវ៉ាក់ (COVAX) វ៉ាក់សាំងចំនួន៣០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់ជប៉ុន នឹងមកដល់កម្ពុជា ឆាប់ៗខាងមុខនេះ ដែលនេះគឺជាសកម្មភាពដែលជប៉ុនបន្តជួយកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះសារលើហ្វេសប៊ុករបស់សម្តេចអំពីជំនួបពិភាគ្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ដោយសម្តេច បានស្នើនាយករដ្ឋមន្ត្រីជប៉ុន បន្តគាំទ្រដល់ការបណ្តុះបណ្តាលនិស្សិតកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ហើយបន្តជំរុញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើនាយករដ្ឋមន្ត្រីជប៉ុន បន្តជំរុញនូវកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុន និងកម្ពុជា។ ជាពិសេសជួយផ្តល់ការហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនកន្លងមកបានផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សនេកា ជូនដល់កម្ពុជាចំនួន១លានដូសរួចមកហើយ ជាមួយនឹងការផ្តល់ថវិកា សម្ភារៈបរិក្ខាពេទ្យ និងរថយន្តសង្គ្រោះ។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបាន ផ្តល់ជំនួយ ក្នុងការប្រយុទ្ធនឹងកូវីដ-១៩ បានទាន់ពេលវេលា ក្នុងការប្រយុទ្ធ កូវីដ-១៩ ៕

ដកស្រង់ពី៖ កោះសន្តិភាព