Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាពិចារណាលុបចោលការហាមឃាត់អ្នកដំណើរពីប្រទេស១០ ក្នុងទ្វីបអាហ្វ្រិក

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ នេះ បានស្នើឱ្យក្រសួងសុខាភិបាល ធ្វើការងារជាមួយនឹងរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការពិចារណាលុបចោលបម្រាម ដែលបានហាមអ្នកដំណើរពីប្រទេសចំនួន១០ ក្នុងតំបន់អាហ្វ្រិក ចូលមកកម្ពុជា កន្លងមក ដើម្បីទប់ស្កាត់ការរាលដាលវីរុសបំប្លែងថ្មី អូមីក្រុង ចូលកម្ពុជា ។

«ទោះមានអូមីក្រុង តែយើងមិនត្រូវស្លន់ស្លោរហួស កុំភ័យពេករហូតបាត់ម្ចាស់ការ … តែយើងក៏ត្រូវតែប្រយ័ត្ន » ។

នេះជាសាររបស់សម្តេចតេជោ ថ្លែងចេញពីខេត្តព្រះសីហនុ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ដែលចំណាយថវិកាជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ។

សម្តេចតេជោ បន្តថា ឥឡូវអាហ្វ្រិកខាងត្បូងខ្លួនឯងបានបញ្ជាក់ថា វាអត់មានបញ្ហាអីទេ ហើយក៏មានប្រកាសជាច្រើនបានបិទហាមឃាត់ការហោះហើរពីតំបន់អាហ្វ្រិកខាងត្បូង ខណៈសម្តេចផ្តាល់ដូចជាហាក់បានយល់ស្របជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អេនតូនីញូ ហ្គូដតេរ៉េស ដែរថា ថាបើបណ្តាប្រទេសនានាហាមឃាត់ការហោះហើរពីតំបន់អាហ្វ្រិក គឺគេកាត់ផ្តាច់រុញប្រទេសនៅតំបន់អាហ្វ្រិកឱ្យឯកកោ ។

សម្តេចរម្លឹកថា កម្ពុជាបានដាក់ការហាមឃាត់សម្រាប់ ១០ ប្រទេសនៅអាហ្វ្រិក ។ ហើយបើយើងទុកឱ្យអាហ្វ្រិកឯកកោ គឺវាមិនគប្បីទាល់តែសោះ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ស្នើពិចារណាលុបចោលបម្រាម ដោយពន្យល់ថា «សម្រាប់យើងទៀត យើងអត់មានជើងហោះហើរត្រង់ពីអាហ្វ្រិកមកឯណា ដូច្នេះដូចជាមិនមានការចាំបាច់ ដើម្បីនឹងកំណត់ ។

ក៏ប៉ុន្តែយើងអាចនឹងមានតម្រូវការ អញ្ចេះទៅវិញ ។ អ្នកដែលបានធ្វើដំណើរមកពីប្រទេសទាំងនោះ គប្បីបង្កើនការធ្វើតេស្ត »។

សម្តេចបញ្ជាក់ថា ទោះបីជាអ្នកដំណើរមានវ៉ាក់សាំងហើយក៏ដោយ ក៏ប៉ុន្តែយើងសុំអព្យាស្រ័យពីគាត់ ដើម្បីយើងអាចធ្វើតេស្តតាម PCR វិញ ជាជាងយើងដាក់បារ៉ាស់ហាមឃាត់ ។

«អ៊ីចឹងគូរពិចារណាឡើងវិញ អំពីការហាមឃាត់ប្រទេសទាំង ១០ នេះ ដោយវិធានការតម្រូវ វិធានការពង្រឹងការធ្វើតេស្ត ។

គាត់ដែលមកពីតំបន់ហ្នឹង គឺសុំធ្វើយក PCR តែម្តង ដោយមិនធ្វើ rapid test ទេ ។ ខ្ញុំថា ធ្វើយ៉ាងនេះ យើងមិនឯកកោ និង (មិន) មានឥរិយាបទ រើសអើងប្រទេសអាហ្វ្រិកទាំងនោះ ។

ព្រោះមុនមកដល់កម្ពុជាគឺត្រូវឆ្លងកាត់ប្រទេសច្រើនណាស់» ។ សម្តេចតេជោ បញ្ជាក់ ។សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា បានសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេស

ចំនួន ១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង ១០ ក្នុងអំឡុងពេល ៣សប្តាហ៍ មុនចូលមកប្រទេសកម្ពុជា ធ្វើដំណើរចូលប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជានូវមេរោគកូវីដ១៩ ប្រភេទអូមីក្រុង ( Omicron ) ដោយត្រូវចាប់អនុវត្តក្រោយ ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ។ប្រទេសអាហ្វ្រិកទាំងដប់នេះរួមមាន៖

ទី១, បូតស្វាណា (Botswana)

ទី២, អេសវ៉ាទីនី (Eswatini)

ទី៣, ឡេសូតូ (Lesotho)

ទី៤, ម៉ូសំប៊ិក (Mozambique)

ទី៥, ណាមីប៊ី (Namibia) ទី

៦, អាហ្វ្រិកខាងត្បូង (South Africa)

ទី៧, ហ្ស៊ីមបាវ៉េ (Zimbabwe)

ទី៨, ម៉ាឡាវី (Malawi)

ទី៩, អង់ហ្គោឡា (Angola)

និងទី១០, សំប៊ី (Zambia)៕

ដកស្រង់ពី៖ កោះសន្តិភាព