Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រកាសកាន់តំណែងធ្វើនាយករដ្ឋមន្ដ្រី ដូចព្រះបាទពញាយ៉ាត

  • បោះពុម្ព

ខេត្តព្រៃវែង ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានគូសបញ្ជាក់ថា សម្តេចនឹងកាន់តំណែងធ្វើជានាយករដ្ឋមន្ដ្រី ឲ្យដូចព្រះបាទពញាយ៉ាតដែលព្រះអង្គគ្រងរាជ្យរយៈពេល៤៣ឆ្នាំ ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានបានលើកយ៉ាងច្បាស់ដូច្នេះថា ៖«ខ្ញុំនឹងកាន់អំណាចឲ្យបានតិចបំផុតស្មើព្រះបាទពញាយ៉ាត ព្រះអង្គបានគ្រងរាជ្យរយៈពេល៤៣ឆ្នាំ ។

ចឹងឆ្នាំក្រោយ ខែមករា ខ្ញុំកាន់អំណាចបាន៣៧ឆ្នាំ ចឹងបូក៨ឆ្នាំទៀតឡើងដល់៤៥ឆ្នាំ ចឹងយ៉ាងហោចណាស់ស្មើព្រះបាទពញាយ៉ាត» ។សម្ដេចតេជោ បានបន្ដថា ក្រោយពីព្រះអង្គចប់មុខតំណែង កាលនោះប្រទេសកម្ពុជាមានសង្គ្រាមតែម្តង មិនមែនមានតែសាមកុកចិនទេ ខ្មែរក៏មានសាមកុកដែរ ។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មេដឹកនាំរបស់រាជរដ្ឋាភិបាលទាំងឡាយ ដែលរួមដំណើរជាមួយសម្ដេច ហើយលើកលែងតែស្លា.ប់បានបញ្ជាក់ហើយ បើស្លា.ប់ដោយជំងឺ មេដឹកនាំទាំងឡាយ នាគ្នាធ្វើជានាយករដ្ឋមន្ដ្រីបន្ដចុះ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា «ប៉ុន្ដែបើស្លា.ប់ដោយការធ្វើឃាត សភាពការណ៍ប្រែប្រួល អាចផ្ទុះសង្គ្រាម ក៏អាចថាបាន ។

ព្រោះធម្មតាមុខសញ្ញាគេឃើញ អ្នកណានៅខាងក្រៅ អ្នកណានៅខាងក្នុង» ។សូមជម្រាបថា ការបញ្ជាក់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីខណៈសម្តេចបានកាន់អំណាចជាង៣០ឆ្នាំមកហើយ ។

ហើយសម្តេចប្រកាសនឹងបន្តកាន់អំណាចពី៨ទៅ១០ ឆ្នាំទៀត បើសុខភាពល្អ ។

តែយ៉ាងណាកី្ត សម្តេចបានប្រកាសទទួលស្គាល់កូនប្រុសច្បងសម្តេច ធ្វើជានាយករដ្ឋមន្ត្រីបន្តដោយឆ្លងការបោះឆ្នោតផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព