Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​៖ ជោគជ័យ​យុទ្ធសាស្ត្រ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ធ្វើឱ្យ​កម្ពុជា ជា​កន្លែង​សុវត្ថិភាព សម្រាប់អ្នកទេសចរ

  • បោះពុម្ព

ភ្នំពេញ៖ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋ ទូតថ្មី សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ និងអបអរសាទរ ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលបានផ្លាស់ប្តូរមុខមាត់ ពីមួយថ្ងៃ ទៅមួយថ្ងៃ។

ជាមួយគ្នានោះ លោក បានសម្ដែងនូវការកោតសរសើរ ចំពោះនយោបាយ ចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបានជោគជ័យ យ៉ាងធំធេង ធ្វើឲ្យកម្ពុជា មានលទ្ធភាពបើកប្រទេសឡើងវិញ

និងក្លាយជាទីកន្លែងសុវត្ថិភាព សម្រាប់អ្នក ទេសចរ និងបានអរគុណ ចំពោះកម្ពុជា ដែលបានផ្តល់ថវិកា និងបរិក្ខារពេទ្យ ដល់ប្រទេសវៀតណាម នៅក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩ នាពេលកន្លងមក។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងដូច្នេះ ក្នុងពេលចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងជំនួបសវនាការនេះដែរ លោកឯកអគ្គរដ្ឋទូត បានសន្យាចំពោះសម្ដេច ប្រធានរដ្ឋសភា ថាៈ ក្នុងបេសកកម្មកាទូត នៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រុំទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ឲ្យបានកាន់តែរីកចម្រើន ឡើងថែមទៀត ទាំងវិស័យការទូត សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម។

លោក ង្វៀន ហ៊ុយតាំង បានជម្រាបជូនសម្តេចថាៈ ទោះបីនៅក្នុងកាលៈទេសៈ កូវីដ១៩ នេះក្តី តែទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម បានកើនឡើងជាលំដាប់ នៅក្នុងនោះ ការនាំចូលរបស់កម្ពុជា ទៅប្រទេសវៀតណាមច្រើនជាងវៀតណាមនាំ ចូលមកកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងសូម ស្វាគមន៍ ចំពោះលោក ង្វៀន ហ៊ុយតាំង ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា។

សម្តេចបានប្រសាសន៍លើកឡើងថាៈ បេសកកម្ម ការទូតថ្មី របស់ឯកឧត្តម នៅកម្ពុជា ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តពូនជ្រុំ លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរ ថែមមួយកម្រិតទៀត។

រដ្ឋសភាកម្ពុជា សូមកោតសរសើរដល់ កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដែលរដ្ឋាភិបាលប្រទេស ទាំងពីរ បានរួមគ្នា សម្រេចបាន ក្នុងអាណត្តិ ជាបន្តបន្ទាប់មកនេះ សំដៅនាំមកនូវផល ប្រយោជន៍ ដល់ប្រជាជាតិទាំងសងខាង។

ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណ ដល់ប្រទេស វៀតណាម ដែលបានផ្តល់ជំនួយ ២៥ លានដុល្លារអាមេរិក សម្រាប់ការសាងសង់ អគាររដ្ឋបាលថ្មី ដល់រដ្ឋសភាកម្ពុជា ដែលមកដល់ពេលនេះ គម្រោងសាងសង់ កំពុងដំណើរការជ្រើសរើស ក្រុមហ៊ុនសាងសង់ ដែលនៅក្នុងនោះមានក្រុមហ៊ុន មួយចំនួន បានដាក់ពាក្យដេញថ្លៃ រួមទាំងក្រុមហ៊ុនរបស់ ប្រទេសវៀតណាមផងដែរ។

សម្តេចបានបញ្ជាក់ថាៈ ការសាងសង់អគាររដ្ឋបាលថ្មី របស់រដ្ឋសភាដែលជា ជំនួយរបស់ ប្រទេសវៀតណាមនេះ គ្រោងនឹងបើកការដ្ឋាន នៅដើមឆ្នាំ២០២២ ខាងមុខនេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា