Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ អញ្ជើញចូលរួមថ្វាយព្រះភ្លើងព្រះសព សម្តេចក្រុមព្រះ

  • បោះពុម្ព

រាចធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីថ្វាយព្រះភ្លើងព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណរិទ្ធិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំមន្ត្រីរាជរដ្ឋាភិបាលចូលរួមក្នុងពិធីថ្វាយព្រះភ្លើង (បូជាសព) សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលត្រូវបានសោយទិវង្គតកាលពីពេលថ្មីៗកន្លងទៅនេះ ។

ពិធីថ្វាយព្រះភ្លើងនេះត្រូវបានធ្វើឡើងនៅព្រះមេរុ មុខវត្តបុទុមវត្តី រាជធានីភ្នំពេញ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរាជវង្សសានុវង្ស និងមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនផងដែរ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីក្តុកក្តួល និងសោកស្ដាយជាទីបំផុតចំពោះការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។សម្ដេចតេជោ បានចាត់ទុកថា នេះ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា ។

សូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយោនយកកំណើតក្នុងព្រះសុគតិភពគ្រប់ៗព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ ។

ពិធីបូជាព្រះសពសម្តេចក្រុមព្រះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសជាច្រើនរួមមានសម្តេចវិបុលសេនាភក្តីសាយឈុំ ប្រធានព្រឹទ្ធសភា

សម្តេច ពញាចក្រីហេង សំរិនប្រធានរដ្ឋសភា សម្តេចក្រឡាហោមសខេងឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចពិជ័យ សេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ៕

ដកស្រង់ពី៖ កោះសន្តិភាព