Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​-​វៀតណាម ប្រជុំពិភាក្សា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ដឹក​ជញ្ជូន​តាម​ច្រកព្រំដែន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋលេខាធិការប្រចាំការលោក តូច ចាន់កុសល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រតិបត្តិការដឹកជញ្ជូន នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ។

កិច្ចប្រជុំនេះដោយមានការចូលរួមដោយផ្ទាល់ ពីអនុរដ្ឋមន្ត្រី ដឹកជញ្ជូនរបស់វៀតណាម លោក Le Dinh Tho ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ក្រោមឱវាទក្រសួង ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាពរួម ស្តីពីការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម និងពិនិត្យពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ ចំពោះការកកស្ទះចរាចរណ៍ ដោយសារការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ។

គួរកត់សម្គាល់ថា ៖ ការបើកច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ បង្កើនការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ

និងការទាក់ទាញភ្ញៀវទេសចរណ៍ ដែលកត្តាទាំងនេះ ជាកម្លាំងចលករ យ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជាជាតិទាំងពីរផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព