Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រដ្ឋមន្ត្រីក្រសួង​ការងារ ជំ​រុញឱ្យ​គ្រប់ភាគី ចូលរួម ដើម្បី​សម្រេច​ឱ្យបាន នូវ​កម្មវិធី​ការងារ សមរម្យ នៅ​កម្ពុជា

  • បោះពុម្ព

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញដល់ គ្រប់ភាគី សំដៅធ្វើយ៉ាងណាអនុវត្ត និងខិតខំសម្រេចឱ្យបាននូវ កម្មវិធីការងារសមរម្យ ដែលជាក្របខ័ណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គម រួមចំណែកធ្វើឱ្យសម្រេចគោលដៅ អភិវឌ្ឍន៍ជាតិរបស់កម្ពុជា នៅត្រឹមឆ្នាំ២០៣០។

ការថ្លែងរបស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បែបនេះ ធ្វើឡើងក្នុងពិធីបើក សិក្ខាសាលា ត្រីភាគីថ្នាក់ជាតិ ស្តីពីការពិនិត្យឡើងវិញ ប្រចាំឆ្នាំ លើ “ កម្មវិធីការងារ សមរម្យ ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣” នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

ក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ កម្មវិធីការងារសមរម្យ ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ ពិតជាបានគាំទ្រដល់ ការចូលរួមសម្រេចឱ្យបាន នូវគោលដៅរួម ហើយវាក៏ជាក្របខ័ណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូ សង្គម រួមចំណែកធ្វើឱ្យសម្រេច គោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា នៅត្រឹមឆ្នាំ២០៣០។

លោករដ្ឋមន្ត្រី បានលើកឡើង ដោយបញ្ជាក់ថាៈ រហូតមកដល់ពេលនេះ យើងបានរួមគ្នា អនុវត្តកម្មវិធីការងារសមរម្យ ចំនួន ៥ ដំណាក់កាល ហើយ។

ដំណាក់កាលទី៥នេះ ត្រូវបានរៀបចំឡើង ស្របពេលគម្រប់ខួប ៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជា ជាមួយនឹង អង្គការអន្តរជាតិខាងការងារ(ILO)។

លោកបានបន្តថាៈ ”សិក្ខាសាលាត្រីភាគីនេះ មានគោលបំណង ពិនិត្យមើលសមិទ្ធផល សំខាន់ៗ ដែលសម្រេចបានសម្រាប់ឆ្នាំ២០២០, ចែករំលែក ផ្លាស់ប្តូរបទពិសាធន៍ល្អៗ ដែលបានអនុវត្ត និងពិភាក្សា អំពីបញ្ហាប្រឈមសំខាន់ៗ ក្នុងការអនុវត្តកម្មវិធីការងារ សមរម្យប្រចាំប្រទេសកម្ពុជា, និងកំណត់ចំណុចជាអាទិភាព សម្រាប់ឆ្នាំ២០២១

និង ឆ្នាំ២០២២ ដើម្បីជំរុញការអនុវត្តឱ្យ សម្រេចបានជោគជ័យ លើកម្មវិធីការងារសមរម្យ ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ ដែលបានអនុម័ត កាលពីថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០១៩កន្លងមក”។

លោក រដ្ឋមន្ត្រី បានលើកឡើងដែរថាៈ ក្រសួងការងារ បានខិតខំបន្តយកចិត្តទុកដាក់ លើការបង្កើតបរិយាកាសការងារ និងមុខរបរ ឱ្យកាន់តែទូលំទូលាយ ដោយការបង្កើន ឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់ ។

លោក Graeme Buckley នាយកការិយាល័យអង្គការអន្តរជាតិ ខាងការងារ (ILO) ប្រចាំកម្ពុជា បានបញ្ជាក់ថាៈ ជំងឺកូវីដ១៩ បានធ្វើឱ្យពិភពលោក ធ្លាក់ចូល ក្នុងវិបត្តិសេដ្ឋកិច្ច និងវិបត្តិដទៃទៀត ដែលមិនធ្លាប់មាន កាលពីមុនមក ក្នុងនេះ

មិនថា គ្រប់ផ្នែកនៃវិស័យការងារ តែងទទួលរងផលប៉ះពាល់ ហេតុនេះ កម្មវិធីរបស់យើង ក៏ដូចគ្នា ដោយគេមិនដឹងថា ស្ថានភាពនេះ នឹងអូសបន្លាយ ដល់ពេលណាទៀតទេ។

នៅកម្ពុជា ក៏ដូចជា កម្មករ និយោជិត រាប់សិបនាក់ បានទទួលរងផលប៉ះពាល់ ក្នុងនេះ ក៏បាត់បង់ ការងារដែរ។

ក្រៅពីនេះ ចំពោះវិស័យទេសចរណ៍ បុគ្គលិកមួយចំនួន ត្រូវជួបប្រទះនូវ បញ្ហាប្រឈម មិនមានប្រាក់ឈ្នួល និងខ្លះត្រូវបានគេកាត់បន្ថយបុគ្គលិក។

លោកបានបន្ថែមថាៈ ជាមួយបញ្ហាប្រឈមនេះ កម្មវិធីរបស់យើង និងគ្រប់ភាគី ចាំបាច់ ត្រូវរួមគ្នាដោះស្រាយ ដើម្បីសំដៅធ្វើយ៉ាងណា ឱ្យកម្មករ និងបុគ្គលិកមួយចំនួន ពួកគេមានការងារធ្វើ អាចចិញ្ចឹមខ្លួនគេ និងក្រុមគ្រួសារ។

គួរបញ្ជាក់ថា តាមរយៈគោលនយោបាយ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ គឺទទួលបានការគាំទ្រ ពីគ្រប់ដៃគូពាក់ព័ន្ធ ហើយចូលរួម សហប្រតិបត្តិការអនុវត្ត ប្រកបដោយភាពជោគជ័យ ជាពិសេស លើវិស័យការងារ

និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការ ILO តែងតែបានផ្តល់នូវ កិច្ចសហប្រតិបត្តិការ ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការចូលរួមជំរុញ ការអនុវត្តអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីសម្រេចឱ្យបាន នូវគោលដៅអាទិភាព ចំនួន ៥ រួមមាន៖

១-អភិវឌ្ឍលក្ខ ខណ្ឌការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ,

២-ធ្វើទំនើបកម្មប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ,

៣-រក្សា និងបង្កើនមុខរបរ និងការងារនៅក្នុង និងក្រៅប្រទេ,

៤-អភិវឌ្ឍរបបសន្តិសុខសង្គម

និង៥-ពង្រឹងសេវាគាំទ្រទូទៅ៕

ដកស្រដង់ពី៖ រស្មីកម្ពុជា