Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីខេត្តកណ្តាលសង់បាន២៧ភាគរយហើយ

  • បោះពុម្ព

ខេត្តកណ្តាល ៖ ខណៈចុះពិនិត្យការដ្ឋានសាងសងព្រលានយន្តអន្តរជាតិខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែធ្នូនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានលើកឡើងថា សាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តកណ្តាលបាន២៧ភាគរយ និងមានកម្មករបំរើការងារជាង៣០០០ពាន់នាក់ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ជាការអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាដំណើរលើកទីពីរហើយ ដោយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ។អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ សាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ។

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ

និងក្រុមហ៊ុននៃប្រទេសចិនផងដែរ ។ព្រលានយន្តហោះភ្នំពេញថ្មីនេះជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីបដែលអាចឲ្យប្រភេទយន្តហោះធុនយក្សរហូតដល់ Airbus A380-800

និងយន្តហោះ Boeing 747-800 ចុះចតបាន ។ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ជាព្រលានយន្តហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី ៕

ដកស្រង់ពី៖ កោះសន្តិភាព