Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ ៖ ថ្ងៃ​២៤​ ធ្នូ គណៈ​កម្ម​ការកណ្តាល​គណបក្ស​ប្រជាជន​នឹង​បើក​ស​ន្និ​បាទ​ផ្ទៃក្នុង​ប្រកាស​បេក្ខជន​នាយក​រដ្ឋមន្ត្រី​បន្ត​

  • បោះពុម្ព

ខេត្តកណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ នៅថ្ងៃទី២៤ធ្នូ ឆ្នាំ២០២១ខាងមុខនេះ គណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាទផ្ទៃក្នុងពិភាក្សាក្នុង ករណីប្រកាសបេក្ខជននាយករដ្ឋមន្ត្រីបន្ត និងកិច្ចការមួយចំនួនទៀតដែលត្រូវផងដែរ ។

ថ្លែងក្នុងពិធីចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ បានបញ្ជាក់ថា

៖«ថ្ងៃ២៤ ធ្នូ ខាងមុខនេះ គណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាទរបស់ខ្លួនពិភាក្សាលើករណីប្រកាសបេក្ខជននាយករដ្ឋមន្ត្រី និងកិច្ចការមួយចំនួនទៀត ដូច្នេះសមាជិកគណបក្សកណ្តាលត្រៀមខ្លួន» ។

សម្តេចបានលើកឡើងថា បេក្ខជននាយករដ្ឋមន្ត្រីបានប្រកាសរួចមកហើយ គឺគាំទ្រកូនប្រុសច្បងរបស់សម្តេចធ្វើជាបេក្ខជនាយករដ្ឋមន្ត្រីបន្តដោយឆ្លងការបោះឆ្នោត ។

សូមជម្រាបថា កាលពីពេលកន្លងមកនេះ នៅក្នុងពិធីសម្ពោធផ្លូវ និងសមិទ្ធិផលនានានៅក្រុងព្រះសីហនុសម្តេចបានប្រកាសជាសាធារណៈសម្តេចគាំទ្រលោក ហ៊ុន ម៉ាណែត

ដែលជាកូនប្រុសច្បងជាបេក្ខជននាយករដ្ឋមន្ត្រីបន្ត ដោយឆ្លងកាត់បោះឆ្នោត ។ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនផ្សេងទៀតអាចដាក់បេក្ខជនជាកូនរបស់ខ្លួនក្នុងការប្រជែងបេក្ខជននាយករដ្ឋមន្ត្រីបាន ៕

ដកស្រង់ពី៖ កោះសន្តិភាព