Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខរាជរដ្ឋាភិបាលមានគោលដៅមួយចង់ប្រមូលទុនក្នុងស្រុកដើម្បីឲ្យធ្វើចេញជាស្នាដៃកូនខ្មែរ,ទុនកូនខ្មែរ,រចនាបទកូនខ្មែរនិងសាងសង់ដោយកូនខ្មែរ

  • បោះពុម្ព

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖សម្តេចមានគោលដៅមួយចង់ប្រមូលទុនក្នុងស្រុកដើម្បីឲ្យ ធ្វើចេញជាស្នាដៃកូនខ្មែរ តាមរយៈនៃទុនក៏ខ្មែរ ការរចនាបទសាងសង់ក៏ខ្មែរ ។

បានសេចក្តីថាខ្ញុំចង់ពង្រឹងសមត្តភាពកូនខ្មែរដើម្បីឲ្យចាក់រឹសចាក់គល់នៅក្នុងប្រទេសរបស់ខ្លួន ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បែបនេះនៅក្នុងឱកាសចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«អាកាសយានដ្ឋានអន្តរជាតិតេ ជោ»នាព្រឹកថ្ងៃទី៩

ខែធ្នូ២០២១ការលើកឡើងរបស់សម្តេចទាក់ទងទៅនឹងការប្រមូលទុនដើម្បីសាងសង់«អាកាសយានដ្ឋានអន្តរជាតិតេជោ»ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនសាងសង់«អាកាសយានដ្ឋានអន្តរជាតិតេជោ »លក់បណ្ណដែរអាចប្រមូលទុនប្រមាណ ៣០០ លានដុល្លារសម្រាប់ការសាងសង់នេះ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«ខ្ញុំមានគោលដៅមួយចង់ប្រមូលទុនក្នុងស្រុកដើម្បីឲ្យធ្វើចេញជាស្នាដៃកូនខ្មែរតាមរយៈនៃទុនក៏ខ្មែរ ការរចនាបទសាងសង់ក៏ខ្មែរ និងស្អីទៀតក៏ខ្មែរ អញ្ចឹងទេបានជាយើងផ្តល់ការអនុញ្ញាតធានាសម្រាប់ការខ្ចី ការលក់បណ្ណ សម្រាប់ក្រុមហ៊ុនទឹកប្រាក់ ៣០០ លានដុល្លារអាមេរិកក្នុងអត្រាការប្រាក់៥.៥ភាគរយក្នុង ១ ឆ្នាំ» ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា៖សម្តេចបានសង្កេតឃើញធនាគារដែលបានមកទិញបណ្ណនេះភាគច្រើនគឺធនាគារក្នុងស្រុកប៉ុន្តែធនាគារដែលមក ពីក្រៅប្រទេសនិងធនាគារដែលជាសាខាមកពីក្រៅប្រទេសនិងមានភាគហ៊ុននៅក្នុងប្រទេសមួយចំនួនមិនទាន់បានចេញមកទិញទេដោយសារគេត្រូវការនូវការអនុម័តពីក្រៅប្រទេស។

សម្តេចបន្តថាអញ្ចឹងបានជាសម្តេចនៅតែនិយាយថាសម្តេចចង់ពង្រឹងសមត្តភាពអ្នកមានស្រុកខ្មែរ ព្រោះអ្នកមាននៅប្រទេសក្រៅ នៅពេលតែមានការអីគេមិនដែលនៅជាមួយយើងទេគឺគេរត់បាត់ហើយ ។

មានតែអ្នកមានស្រុកខ្មែរទេដែលទ្រាំទ្ររស់នៅក្នុងស្រុកខ្មែរ ។ សម្តេចតេជោមានប្រសាសន៍បន្ថែមទៀតថា៖ «ខ្ញុំចេះតែនិយាយហើយនិយាយទៀត គឺខ្ញុំចង់ពង្រឹងសមត្ថភាពអ្នកមានស្រុកខ្មែរពីព្រោះអ្នកមានប្រ ទេសក្រៅនៅពេលដែលមានការអីគេប្រុចទៅបាត់ហើយមានតែអ្នកមានស្រុកខ្មែរទេ ដែលគេនៅស្រុកខ្មែរ ចឹងបានជាខ្ញុំចង់ពង្រឹងសមត្ថភាពកូនខ្មែររបស់យើង ដើម្បីឲ្យចាក់រឹសចាក់គល់នៅក្នុងប្រទេសរបស់ខ្លួន»។

សម្តេចតេជោក៏បានលើកឡើងដែរថា៖«ខ្ញុំគ្រាន់តែលើកថ្ងៃមុននៅពេលដែលខ្ញុំត្រូវការជួយមិត្តឡាវដែលកំពុងលំបាកខ្ញុំគ្រាន់តែប្រាប់ទៅឧកញ៉ាម្នា ក់ថាតើយើងមានលទ្ធភាពទេក្នុងការជួយទៅដល់មិត្តឡាវ ក្នុងពេលដែលរាជរដ្ឋាភិបាលជួយ៣លានដុល្លារ ។ភ្លាមនោះគេបានឮ ហើយចូលតៗគ្នាបានរហូតដល់១០ លានដុល្លារ» ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយនឹងការលើកឡើងខាងលើនេះបានលើកឡើងពីឈ្មោះក្រុមហ៊ុនពីបរទេសមួយចំនួនហើយថាក្រុមហ៊ុនព្រីនមិនមែនជាក្រុមហ៊ុន ចិនទេតែជាក្រុមហ៊ុនខ្មែរ ព្រោះប្រធានក្រុមហ៊ុននេះមានសញ្ជាតិខ្មែរ ដោយគាត់រស់នៅលើទឹកដីខ្មែរតាំងពីអាយុ ២២ ឆ្នាំមកម្ល៉េះ។

ដោយឡែក ធនាគារ ABA វិញមិនមែនខ្មែរទេមាន ការអីគេនឹងទៅបាត់ហើយ។ សម្តេចបានបញ្ជាក់ថាការនិយាយនេះមិនមែនចង់ឃោសនាទម្លាក់គុណភាពការរត់ប្រណាំងប្រជែងគ្នានៃបណ្តាក្រុមហ៊ុននៅក្រៅស្រុក ក្នុងស្រុកនោះទេ គឺគ្រាន់តែពន្យល់ប្រជាពលរដ្ឋ ឲ្យបានដឹងដើម្បីឲ្យច្បាស់ថាគ្មានអ្នកណារួមសុខរួមទុក្ខក្រៅពីអ្នកមានស្រុកខ្មែរនោះទេ ។

ទន្ទឹមនេះសម្ដេចក៏បានអំពាវនាវដល់ក្រុមហ៊ុនក៏ដូចជាធនាគារទាំងក្រៅប្រទេសទាំងក្នុងប្រទេសចូលរួមទិញយកបណ្ណពីក្រុមហ៊ុនសាសង់«អាកាស យានដ្ឋានអន្តរជាតិតេជោ»ពីព្រោះមានការប្រាក់រហូតដល់៥.៥ភាគរយក្នុងមួយឆ្នាំ ។សម្តេចតេជោ ហ៊ុន សែនក៏បានបញ្ជាក់ពីបំណងរបស់សម្តេចថា៖ «

ខ្ញុំចង់គឺខ្ញុំចង់កាត់បន្ថយទៅលើការខ្ចីបុលពីក្រៅប្រទេស,ពីធនាគារក្រៅប្រទេស ។ សម្តេចបានលើកឡើងថាមិនមានអ្នកវិនិយោគណាដែលប្រើប្រា ស់ទុនផ្ទាល់ខ្លួនសម្រាប់ការវិនិយោគដោយពុំមានការជំពាក់លុយធនាគារនោះទេ ។

គឺតិចណាស់អ្នកដែលមិនខ្ចីទុនគេមករកស៊ី។យោងទៅលើអ្វីដែលកើតឡើងនៅកម្ពុជាដែលខ្ញុំសម្លឹងមើលការប្រើប្រាស់ទុនផ្ទាល់សម្រាប់ការសាងសង់ឬវិនិយោគមានក្រុមហ៊ុន លី យ៉ុងផាត់ មួយព្រោះ ក្រុមហ៊ុន លី យ៉ុងផាត់ កម្រទៅខ្ចីឥណទានពីក្រៅប្រទេស និង ទីពី.ក្រុមហ៊ុនវឌ្ឍនះ និង ក្រុមហ៊ុនជីបម៉ុង កម្រខ្ចីទុនពីក្រៅប្រទេសមកសាងសង់និងវិនិយោគណាស់៕

ដកស្រង់ពី៖ រស្មីកម្ពុជា