Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី»

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពរៀបចំពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារ ថតខ្សែភាពយន្តភាគ «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» នៅទីបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោនាយករដ្ឋមន្រ្តី។

សូមជំរាបថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។

សមាសភាពគណៈកម្មការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលទើបកែសម្រួលថ្មីនេះ មានលោក ហ៊ីម សុទិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន, លោក ហ៊ុយ វាសនា អ្នកនិពន្ធ

និងដឹកនាំរឿងជាអនុប្រធាន និងមានទីប្រឹក្សា, សមាជិកចំនួន១៣នាក់ផ្សេងទៀត៕

ដកស្រង់ពី៖ Fresh News