Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រតិភូ​សភា​កម្ពុជា ចូលរួម​កិច្ចប្រជុំ សមាជិកសភា​ជា​ស្ត្រី នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​វេទិកាសភា អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៩

  • បោះពុម្ព

ភ្នំពេញ៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការ នារី នៃរដ្ឋសភា និងជាប្រធានប្រតិភូសភាកម្ពុជា សម្រាប់កិច្ចប្រជុំសមាជិកសភាជាស្ត្រី នៃ APPF29 បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំសមាជិកសភាជាស្ត្រី នៃកិច្ចប្រជុំ ប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៩ តាមរយៈប្រព័ន្ធវីដេអូដែលភ្ជាប់ពី វិមានរដ្ឋសភា ទៅកាន់រដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

កិច្ចប្រជុំសមាជិកសភាជាស្ត្រី នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩ បានប្រារព្ធធ្វើឡើង ក្រោមប្រធានបទ “ការធ្វើឱ្យបានសម្រេច សមភាព យេនឌ័រ តាមរយៈការបង្កើន ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី” នៅរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមការដឹកនាំកិច្ចប្រជុំដោយ លោកស្រី ណាំ អ៊ីន ស៊ុន (Hon. Nam In-soon) សមាជិការដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ។

ប្រតិភូដែលបានចូលរួម ផ្ដល់បទអន្តរាគមន៍ ក្នុងកិច្ចប្រជុំសមាជិកសភាជាស្ត្រី បានកត់ សម្គាល់ថាៈ វិបត្តិកូវីដ-១៩ ( COVID-19) បានធ្វើឲ្យមានភាពប្រឈម កាន់តែខ្លាំង ឡើង ទៅនឹងការរើសអើង និងការព្រងើយកន្តើយ ចំពោះស្ត្រី

ហើយកិច្ចប្រជុំ បានជំរុញឱ្យសមាជិកសភា ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអន្តរសភា ដើម្បីកសាងសង្គម ដែលកាន់តែមានភាពស៊ាំ និងធន់ជាងមុន ក្នុងរយៈពេលវែង និងរួមគ្នា ប្រើវិធីសាស្ត្រ ដែលឆ្លើយតបទៅនឹងយេនឌ័រ សម្រាប់ដោះស្រាយវិបត្តិនានា នៅពេលអនាគត។

កិច្ចប្រជុំ ក៏បានអះអាងឡើងវិញ នូវអនុសញ្ញាអង្គការសហប្រជាជាតិ ឆ្នាំ១៩៧៩ ស្តីពីការលុបបំបាត់ រាល់ទម្រង់ នៃការរើសអើង ប្រឆាំងនឹងស្ត្រី (CEDAW) ១៩៩៥ សេចក្តីប្រកាសប៉េកាំង និងវេទិកាសម្រាប់សកម្មភាព និងដំណោះស្រាយ

នៃកិច្ច ប្រជុំប្រចាំ ឆ្នាំ APPF លើកទី ២៧ និង ២៨ ស្តីពីការសម្រេចបាន សមភាពយេនឌ័រ និងការពង្រឹង ភាពអង់អាចរបស់ស្ត្រី នៅគ្រប់កម្រិត នៃការសម្រេចចិត្ត និងបានជំរុញ ឱ្យប្រទេស ជាសមាជិកធានាឱ្យមាន ការចូលរួមពីតំណាង របស់ស្ត្រី ដើម្បីសម្រេច បាននូវ

គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពទី៥ របស់អង្គការសហប្រជាជាតិ ស្តីពីសមភាពយេនឌ័រ។

តាងនាមគណៈប្រតិភូសភាកម្ពុជា លោកស្រី ឡោក ខេង បានធ្វើការចែករំលែក បទពិសោធន៍ពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅទៅមុខ ដើម្បីសម្រេចបាននូវ សមភាពយេនឌ័រ តាមរយៈការបង្កើនការចូលរួម និងភាពជាតំណាងរបស់ស្ត្រី ដោយសារ តែកម្ពុជា បានដាក់សមភាពយេនឌ័រ ជាចំណុចអាទិភាពមួយក្នុងចំណោម ចំណុចអាទិភាព ជាច្រើន ពិសេសរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាជួយជំរុញស្ត្រី ចូលរួមទាំងក្នុងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកស្រី បានបន្តថាៈ ក្នុងនាមជាសមាជិក នៃអង្គការសហប្រជាជាតិជាម្ចាស់ ហត្ថលេខី នៃអនុសញ្ញា សន្ធិសញ្ញា នៃច្បាប់អន្តរជាតិនានា សម្រាប់ស្ត្រីកម្ពុជាក៏មាន ច្បាប់ គោលនយោបាយ វិធានការជាក់លាក់ជាច្រើន

ដើម្បីសម្រេចនូវនយោបាយ ដឹកនាំប្រទេស ប្រកបដោយសុខដុមរមនា ពិសេសគឺយល់ច្បាស់ ពីគុណតម្លៃ នៃការចូលរួមរបស់ស្ត្រី យ៉ាងពិតប្រាកដ ទាំងក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។ លោកស្រី ឡោក ខេង បានមានប្រសាសន៍ទៀតថាៈ សភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកិច្ចការនារី បានរួមគ្នាដើរតួនាទីដ៏សំខាន់ សហការគ្រប់ភាគីពាក់ព័ន្ធ

គ្រប់ស្ថាប័ន គណបក្សនយោបាយ សង្គមស៊ីវិល វិស័យឯកជន ក្រុមគ្រួសារ ជាពិសេស បុរសៗ គឺជាអ្នករួមចំណែកសំខាន់ ក្នុងការចូលរួមបញ្ជ្រាបយេនឌ័រ លើគ្រប់វិស័យ និងគ្រប់ទីកន្លែង ដោយប្រកាន់ខ្ជាប់ថា “ជួយស្ត្រី គឺជួយខ្លួនយើង” ដែលធ្វើឱ្យកម្ពុជា សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ ក្នុងការផ្តល់ភាពអង់អាច ដល់ស្ត្រី ក្នុងវិស័យអប់រំ សុខាភិបាល និងធុរកិច្ច។

ក្នុងនាមសមាជិកាសភា និងជាអគ្គរាជទូត នៃអ្នកដឹកនាំនយោបាយស្ត្រីកម្ពុជាមួយរូប លោកស្រី ឡោក ខេង ក៏បានជម្រាបជូនកិច្ចប្រជុំ អំពីការបំផុសយុទ្ធនាការ “នារីវ័យក្មេងដឹកនាំ” នៅកម្ពុជា ដែលជាការកសាង ភាពជាអ្នកដឹកនាំ ដល់ក្មេងស្រី ចាប់តាំងពីវ័យក្មេង ដើម្បីពង្រឹងក្ដីសុបិនរបស់ពួកគេ និងជួយឱ្យពួកគេ ខិតខំប្រឹងប្រែង ដើម្បីសម្រេចក្តីសុបិននេះ។

តាមរយៈយុទ្ធនាការនេះ សភាកម្ពុជា កំពុងតែរួមចំណែក ក្នុងការកសាងធនធាន អ្នកដឹកនាំស្ត្រី ប្រកបដោយសមត្ថភាព គុណធម៌ និងជំរុញក្តី ស្រមៃ ចង់ធ្វើជាអ្នកដឹកនាំ ដូចបុរស នាពេលអនាគត សម្រាប់ក្មេងស្រី ឱ្យបានដល់ គោលដៅរួម។

សូមជម្រាបថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF29 ដែលសភានៃសាធារណរដ្ឋកូរ៉េ ធ្វើជាម្ចាស់ផ្ទះ មានរយៈពេល បី ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រោមមូលបទ “តួនាទីសភា ក្នុងការពង្រឹងភាពធន់ ក្រោយសម័យកូវីដ-១៩”។

ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៩ នៃវេទិកាសភាអាស៊ី- ប៉ាស៊ីហ្វិក APPF29 ជាផ្លូវការ គឺនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា