Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​វេទិកាសភា អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៩ បាន​ប្រារព្ធ​ពិធី​បើក ជា​ផ្លូវការ ខណៈ​សម័យប្រជុំ​ពេញអង្គ លើកទីមួយ ពិភាក្សា​លើ​បញ្ហានយោបាយ និង​សន្តិសុខ​

  • បោះពុម្ព

ភ្នំពេញៈ ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ជាផ្លូវការ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩ (APPF29) បានប្រារព្ធឡើង នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក Moon Jae-in ប្រធានាធិបតី

នៃសាធារណរដ្ឋកូរ៉េ លោក Ban Ki-moon ប្រធានវិទ្យាស្ថាន Global Green Growth (GGGI) លោក Tony Smith MP ប្រធានរដ្ឋសភាអូស្ត្រាលី និងជាប្រធាន APPF28 និងលោក Park Byeong-seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ និងក្លាយជាប្រធាន APPF 29 ដោយមានការថ្លែង សុន្ទរកថាបើក និងស្វាគមន៍គណៈប្រតិភូសភានៃសមាជិកAPPF ទាំងអស់ដែលបានចូលរួម។

លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ក៏បានដឹកនាំ សហការី ចូលរួមក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិកលើកទី២៩ នេះដែរ តាមប្រព័ន្ធនិម្មិត ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់រដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។

បន្ទាប់ពីពិធីបើកកិច្ចប្រជុំរួច លោក សួស យ៉ារ៉ា ប្រធានគណៈប្រតិភូសភាកម្ពុជា ក៏បានបន្តដឹកនាំ គណៈប្រតិភូសភាកម្ពុជា ចូលរួមក្នុងសម័យប្រជុំពេញអង្គ លើកទីមួយ ក្រោមការដឹកនាំ សម្របសម្រួលកិច្ចប្រជុំ

ដោយលោក Han Jung Kim សមាជិករដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដែលមានការពិភាក្សា និងពិចារណា លើបញ្ហានយោបាយ និងសន្តិសុខ ដោយបានផ្តោតលើការដឹកនាំរបស់សភា ដើម្បីសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក និងលើសពីនេះទៅទៀត ការពង្រឹងពហុភាគីនិយម ក្នុងតំបន់ និងការដោះស្រាយបញ្ហា ដោយផ្អែកលើច្បាប់ និងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ដោយផ្តោតលើប្រជាជន និងការធានា សន្តិសុខ របស់មនុស្សជាតិ។

ក្នុងបទអន្តរាគមន៍ ទៅកាន់សម័យប្រជុំពេញអង្គ លើកទី១ នេះ លោក សួស យ៉ារ៉ា បានមានប្រសាសន៍ លើកឡើងពី សណ្តាប់ធ្នាប់អន្តរជាតិ ដែលបាននឹងកំពុងធ្លាក់ចុះ ខណៈដែលបទដ្ឋាន ស្ថាប័ន និងការអនុវត្តជាច្រើន ដែលបានទ្រទ្រង់សន្តិភាព និងវិបុលភាព ពិភពលោក ក្នុងរយៈពេលប្រាំពីរទសវត្សរ៍ កន្លងមកនេះស្ថិតនៅ ក្រោមភាព តានតឹង ដ៏ធំសម្បើម។

ពហុភាគីនិយម បានរងការវាយប្រហារដោយសារ តែការកើនឡើង នៃឯកតោភាគីនិយម ប្រជានិយម និងលទ្ធិគាំពារនិយមដែលបាន បន្ថែមភាព មិនច្បាស់លាស់ បន្ថែមទៀត លើការរំពឹងទុក នៃកំណើនសេដ្ឋកិច្ច ពិភពលោក។

លោកបានបន្តថាៈ លើសពីនោះទៀតការប្រជែងគ្នា ជាយុទ្ធសាស្ត្រ កាន់តែខ្លាំងឡើង ក្នុងចំណោមមហាអំណាចធំៗ បានបង្កសម្ពាធកាន់តែខ្លាំងឡើងចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក ជាពិសេសនៅក្នុងតំបន់របស់យើង។

ការប្រកួត ប្រជែងនេះ បានធ្វើឲ្យចំណុចក្តៅ ក្នុងតំបន់កាន់តែខ្លាំងឡើង រួមមានសមុទ្រចិន ខាងត្បូង ឧបទ្វីបកូរ៉េ និងមីយ៉ាន់ម៉ា ជាដើម។

លោក ប្រធានគណៈប្រតិភូសភាកម្ពុជាក៏បានចែករំលែកគំនិត ក្នុងការធ្វើឱ្យប្រសើរ ឡើងវិញ នូវគោលការណ៍ នៃសកលភាវូបនីយកម្ម ពហុភាគីនិយម និងសេរីភាវូប នីយកម្ម នៃពាណិជ្ជកម្ម និងការវិនិយោគ។

ការពង្រឹងយន្តការថ្នាក់តំបន់ ដើម្បី សម្របសម្រួល គោលនយោបាយជាតិ សម្រាប់ការស្តារឡើងវិញ ក្នុងតំបន់។ ត្រូវដាក់ប្រជាជន ជាចំណុចស្នូល នៃផែនការស្តារឡើងវិញ ដោយដាក់ធនធាន បន្ថែមទៀត នៅក្នុងការគាំពារ សង្គម និងជួយរៀបចំប្រជាជនរបស់យើង ទៅកាន់ភាពធម្មតាថ្មី តាមរយៈការអភិវឌ្ឍជំនាញ និងការច្នៃប្រឌិតបច្ចេកវិទ្យា ដែលសមាជិកសភា អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។

លោក សួស យ៉ារ៉ា បានបញ្ជាក់ថាៈ សម្រាប់ភាគីកម្ពុជា បានតស៊ូមតិ យ៉ាងខ្ជាប់ខ្ជួន សម្រាប់ពហុភាគីនិយម ដែលឆ្លុះបញ្ចាំង ដោយកិច្ចប្រជុំកំពូល ASEM លើកទី១៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាពេលថ្មីៗនេះ ក្រោមប្រធានបទ “ការពង្រឹង ពហុភាគីនិយម សម្រាប់កំណើនរួមគ្នា” រួមជាមួយនឹងព្រឹត្តិការណ៍ ពាក់ព័ន្ធមួយចំនួន ដូចជាកិច្ចប្រជុំភាពជាដៃគូ សភាអាស៊ីអឺរ៉ុប លើកទី១១ ជាដើម ។

ប្រទេសជាសមាជិក APPF ដែលបានចូលរួមកិច្ចប្រជុំ បានបង្ហាញនូវការឯកភាពគ្នា លើតម្រូវការជំរុញ ការដោះស្រាយជម្លោះ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់ អន្តរជាតិ រួមទាំងធម្មនុញ្ញ អង្គការសហប្រជាជាតិ ជាមួយនឹងការគិតគូវែងឆ្ងាយ

ពីសន្តិសុខ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សហើយបានអំពាវនាវឱ្យបន្តកិច្ចខិតខំ ប្រឹងប្រែង ផ្នែកការទូតរបស់សភា ដើម្បីរក្សា និងធានាសន្តិភាព និងសន្តិសុខ ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។

អង្គប្រជុំ ក៏បានផ្ដោតការចាប់អារម្មណ៍ ពីបញ្ហានៅឧបទ្វីបកូរ៉េ និងបានសង្កត់ធ្ងន់ លើកិច្ចសហប្រតិបត្តិការ ពហុភាគី ដើម្បីដោះស្រាយ វិបត្តិឆ្លងប្រទេស ដូចជាអំពើ ភេរវកម្ម ភាពជ្រុលនិយម

ជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុ ហើយបានអំពាវនាវ ឱ្យសហគមន៍ តំបន់អាស៊ីប៉ាស៊ីហ្វិក បង្កើតច្បាប់ និងបទដ្ឋានដែលអាចមានការ យល់ស្របគ្នា ជាសកលផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា