Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ភោធសណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ នៅព្រឹកថ្ងៃស្អែក

  • បោះពុម្ព

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញសម្ភោធសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញនៅប្រឹកថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២១ស្អែកនេះ។សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញជាសណ្ឋាគារផ្កាយប្រាំដែលជាការវិនិយោគរួមគ្នារវាងក្រុម ហ៊ុនក្នុងស្រុក និងវិនិយោគ ទុនមកពីសហរដ្ឋអាមេរិក ។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានបន្ទប់ចំនួន ២៤៧ បន្ទប់ ភោជនីយដ្ឋានប្រណីត សាលប្រជុំដ៏ទំនើប បន្ទប់ស្ប៉ា ស្កាយបារ៍ ព្រមទាំងសេវាកម្មជាច្រើនទៀត ។

Market Café & Lounge ត្រូវបានរចនាឡើងដោយអនុញ្ញាតឲ្យពន្លឺព្រះអាទិត្យចាំងចូលមកយ៉ាងគ្រប់គ្រាន់និងមានបម្រើអាហារដ៏ឆ្ងាញ់ពិសា ។

The Attic បារ៍ ដែលស្ថិតនៅជាន់ទី ២ នៃវីឡាសម័យអាណានិគមបារាំងក៏ត្រូវបានរចនាយ៉ាងល្អឯកដោយផ្តល់ជូនបរិយាកាសនៃការច្របាច់បញ្ចូលគ្នានៃស្ថាបត្យកម្មសម័យទំនើបនិងសម័យអាណានិគមបារាំង ។

ភោជនីយដ្ឋាន FiveFive Rooftop & Bar ដែលស្ថិតនៅជាន់ទី ១៤ អាចមើលឃើញទេសភាពដ៏ត្រកាលនៃទន្លេចតុមុខ ។ Metropole Underground គឺជាបារ៍ដែលស្ថិតនៅជាន់ក្រោមដី ។

ក្រៅពីនេះក៏មានអាងហែលទឹកកន្លែងហាត់ប្រាណ ២៤ ម៉ោង និងស្បាលំដាប់ថ្នាក់ពិភពលោក Jivapita ។

លើសពីនេះ ភ្ញៀវទេសចរ ណ៍នឹងទទួលបានបទពិសោធន៍ថ្មីៗតាមរយៈការច្របាច់បញ្ចូលនៃស្ថាបត្យកម្មចម្រុះដែលមានតម្លៃជាបេតិកភណ្ឌ។សណ្ឋាគា ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានអភិរក្សវីទ្បាសម័យ អាណានិគមបារាំងដោយបានកែលម្អឲ្យមានភាពរឹងមាំដោយរក្សាទម្រង់និងរចនាបថដើមទាំងស្រុងដែលនេះគឺជាផ្នែកមួយនៃការរក្សាអត្តសញ្ញាណក្នុងតំបន់ ។

រចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម SCDA Architects មានមូលដ្ឋាននៅប្រទេសសិង្ហបូរី ដែលជាក្រុមហ៊ុនមួយធ្លាប់ឈ្នះរង្វាន់ជ័យលាភី និងដោយក្រុមហ៊ុនតុបតែងផ្ទៃខាងក្នុងអគារ PIA Interior ដែលមានមូលដ្ឋាននៅប្រទេសថៃផងនោះចំណុចសំខាន់បំផុតរបស់សណ្ឋាគារនេះគឺអគារបេតិក ភណ្ឌសម័យបារាំង ដែលត្រូវបានជួសជុលកែលម្អឡើងវិញយ៉ាងស្រស់ស្អាតហៅជាទូទៅថា ខឡូញាលហោស។

មានពាក្យចចាមអារ៉ាមថាភូមិគ្រឹះនោះត្រូវបានសាងសង់ឡើងធ្វើជាព្រះរាជដំណាក់សម្រាប់ព្រះអង្គម្ចាស់ ក្សត្រិយមួយអង្គនាដើមទសវត្សរ៍ឆ្នាំ១៩០០។

ស្ថាបត្យករបានចំណាយពេលយ៉ាងច្រើនដើម្បីជួសជុលកែលម្អភូមិគ្រឹះនេះឡើងវិញដែលបច្ចុប្បន្ននេះ ភូមិគ្រឹះនេះ គឺជាច្រកចូលនិងជាកន្លែងទទួលភ្ញៀវរបស់សណ្ឋាគារ ។

ទន្ទឹមគ្នានេះដែរផ្ទៃខាងក្នុងនៃសណ្ឋាគារនឹងឆ្លុះបញ្ចាំងឲ្យឃើញនូវបេតិកភណ្ឌចម្រុះរបស់ប្រទេសកម្ពុជាដែលជាការរួមផ្សំបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវរចនាបថបែបខ្មែរ ឥទ្ធិពលអាណានិគមបារាំង និង ស្នាដៃសិល្បៈដែលត្រូវបានរចនាជាពិសេសដោយវិចិត្រករកម្ពុជាសម័យទំនើប FONKi។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានទីតាំងស្ថិតនៅចំកណ្តាលសង្កាត់ពាណិជ្ជកម្ម និងវប្បធម៌នៃទីក្រុងភ្នំពេញនៅក្បែរសារមន្ទីរជាតិ ព្រះបរមរាជវាំងសាកលវិទ្យាល័យ

ភូមិន្ទវិចិត្រសិល្បៈសាលវិចិត្រសិល្បៈ វាលព្រះមេរុ ផ្សាររាត្រី វត្តអារាមនិងទន្លេចតុមុខ ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវជាតិនិងអន្តរជាតិក្នុងដំណើរទស្សនកិច្ចនៅទីក្រុងភ្នំពេញ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា