Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហព័ន្ធរុស្ស៊ីផ្តល់ជូនគ្រឿងឥស្សរិយយសមិត្តភាពដែលជាឥស្សរិយយសថ្នាក់រដ្ឋជូនពរសម្ដេចតេជោ ហ៊ុន សែន

  • បោះពុម្ព

ភ្នំពេញ៖រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីបានផ្តល់នូវគ្រឿងឥស្សរិយយសមិត្តភាពដែលជាឥស្សរិយយសថ្នាក់រដ្ឋ ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដែរសម្តេចបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សានិងពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាសហព័ន្ធរុស្ស៊ី ។

ការប្រគល់ជូនគ្រឿងឥស្សរិយយសមិត្តភាពរបស់រដ្ឋាភិបាលសហព័ន្ធរុស្សីត្រូវបានធ្វើឡើងតាមរយៈលោក NIKOLAI PATRUSHEV លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខនៃ សហព័ន្ធរុស្ស៊ីនៅក្នុងជំនួបរវាងសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាមួយលោក NIKOLAI PATRUSHEV នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ នេះ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា៖នៅក្នុងជំនួបនោះ លោក NIKOLAI PATRUSHEV បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខអំពីលោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី VLADIMIR PUTIN គោរពជូនសម្ដេចតេជោ ហ៊ុន សែន

និងបាននាំមកជាមួយនូវគ្រឿងឥស្សរយសមិត្តភាពជូនពរសម្ដេច តេជោក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សានិងពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជារុស្ស៊ី។

លោក NIKOLAI PATRUSHEV បានគោរពរាយការណ៍ ជូនសម្ដេចតេជោពីវឌ្ឍនភាពនិងគោរពវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនយោបាយ,វិស័យការពារជាតិ,វិស័យសង្គមកិច្ច,វិស័យអប់រំវិស័យសេដ្ឋកិច្ច,ពាណិជ្ជកម្ម,វិនិយោគ,ព័ត៌មានវិទ្យា,បច្ចេកវិទ្យា,សន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាននិងវិស័យដទៃទៀត ។

លោក NIKOLAI PATRUSHEV ក៏បានគោរពជម្រាបជូនសម្តេចតេជោថាលោកនឹងប្រឹងប្រែងសហការធ្វើយ៉ាងណាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់ តែរីកធំធាត់ថែមទៀត ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក NIKOLAI PATRUSHEV ដែលបានពាំនាំនូវការផ្ដាំសូវសុខទុក្ខអំពីលោកប្រធានាធិបតី VLADIMIR PUTIN ចំពោះសម្ដេច និងបាននាំមកជាមួយនូវគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ដែលជាគ្រឿងឥស្សរយសថ្នាក់រដ្ឋជូនដល់សម្ដេច ។

សម្ដេចតេជោក៏បាន ឯកភាពជាមួយការវាយតម្លៃរបស់ លោក NIKOLAI PATRUSHEV លើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

សម្ដេចតេជោបានលើកទឹកចិត្តដល់ NIKOLAI PATRUSHEV ថាក្រៅពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់,គប្បីណាពិនិត្យមើលលទ្ធភាពក្នុងការពង្រីក

កិច្ចសហប្រតិបត្តិការទៅលើវិស័យដទៃទៀតដូចជាការបើកឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគីជាមួយនឹងការសិក្សាលទ្ធភាពនិងសម្ភារៈបំពាក់រោងជាងជួសជុលគ្រឿងចក្រនិងសម្ភារៈផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាផង។

សម្ដេចតេជោក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតសហភាពសូវៀតនិងសហព័ន្ធរុស្ស៊ីចំពោះការគាំទ្រនូវជំនួយដ៏មានតម្លៃផ្ដល់ជូនដល់ប្រជាជនកម្ពុជារដ្ឋាភិបាលកម្ពុជាក្នុងពេលដែលកម្ពុជាជួបការលំបាកនាពេលកន្លងមក ៕

ដកស្រង់ពី៖ រស្មីកម្ពុជា