Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន សន្និដ្ឋានថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ស្ថិតក្នុងរង្វង់៣ភាគរយ ខណៈប្រាក់ចំណូលចាប់ផ្ដើមងើបឡើងវិញ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានសន្និដ្ឋានថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ ស្ថិតក្នុងរង្វង់៣ភាគរយ ខណៈដែលប្រាក់ចំណូលថវិកាជាតិ ចាប់ផ្ដើមងើបឡើងវិញ។

ការសន្និដ្ឋានបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដ៏សែនប្រណិត តម្លៃ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង នាព្រឹកទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តាមការសន្និដ្ឋានរបស់ខ្ញុំ សេដ្ឋកិច្ចឆ្នាំ២០២១នេះ នៅជុំវិញ៣%។

ពិតមែនដែលយើងដាក់ ក្នុងច្បាប់ថវិកាថា កំណើនតែ២% ក៏ប៉ុន្ដែអង្គការមួយ បានវាយតម្លៃរួចជាស្រេចពីខែ១០ គឺយើង២,៨% ប៉ុន្ដែខ្ញុំគិតថា កំណើនសេដ្ឋកិច្ចរបស់យើង នឹងមាន២,៩ ឬ៣ ឬអាចលើស៣តិចតួច»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលដែលកម្ពុជា ចាប់ផ្ដើមបើកប្រទេស សម្ដេចសង្កេតឃើញនូវការកើនឡើង នូវប្រាក់ចំណូលដែលវាធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានខែ ឥលូវងើបឡើងវិញ ទោះបីជាវាមិនទាន់ងើប ស្មើជាមួយនឹងមុនសម័យកូវីដ-១៩ ក៏ដោយក្ដី។

បន្ថែមពីនោះទៀត សម្ដេចតេជោ បន្ដថា មុនសម័យកូវីដ កម្ពុជារកចំណូលក្នុងមួយខែ បានប្រមាណត្រឹមក្នុងរង្វង់៥០០ ទៅ៧០០លានដុល្លារ បន្ទាប់ពីកូវីដ-១៩មកដល់ បានធ្លាក់ចុះមកនៅលើ៤០០លានដុល្លារ ហើយបន្ដធ្លាក់ចុះ មកនៅក្រោយ៤០០លានដុល្លារ ក្នុងរយៈពេលប៉ុន្មានខែ តែឥលូវនេះ យើងក៏បានងើបឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា ផលប៉ះពាល់ពិតប្រាកដរបស់កម្ពុជា គឺប៉ះពាល់លើសេវាទេសចរណ៍ ខណៈសេវាដទៃទៀត មិនបានប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយវិស័យឧស្សាហកម្ម និងកសិកម្ម ក៏អត់មានផលប៉ះពាល់ដូចគ្នាផងដែរ។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងដំណាក់កាលនេះ ត្រូវបង្កើននូវការធ្វើការយប់ ស្របពេលដែលរោងចក្រមួយចំនួនធំ ត្រូវធ្វើការនៅពេលយប់ ទើបផ្គត់ផ្គង់ឲ្យការបញ្ជាទិញ ពីខាងក្រៅទាន់ពេលវេលា។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ពីមុនសម្ដេចធ្លាប់ប្រើពាក្យថា គ្រាប់បែកអាចសម្លាប់បានមនុស្សម្នាក់,

ច្រើននាក់ ឬអាចកម្ទេច បានភូមិមួយ នេះជាគ្រាប់បែកពិត ប៉ុន្ដែបើគ្រាប់បែកសេដ្ឋកិច្ចវាផ្ទុះ បានសេចក្ដីថា មនុស្សទូទាំងប្រទេស រាប់ទាំងក្មេងទើបកើត ក៏ទទួលរងផលប៉ះពាល់ផងដែរ៕

ដកស្រង់ពី៖ Fresh News