Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការអញ្ជើញ​ចូលរួម​ជា​វាគ្មិន​កិត្តិយស​ក្នុង​សន្និបាត​ប្រចាំឆ្នាំ ដែល​រៀបចំ ឡើង​ដោយ​សភាពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​

  • បោះពុម្ព

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីពាក់កណ្តាលសប្តាហ៍នេះបាន អញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និបាតប្រចាំឆ្នាំ

ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា (American Chamber of Commerce in Cambodia) ដោយមានការចូលរួមពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

លោកទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងថ្នាក់ដឹកនាំក្រសួងផងដែរ។ថ្លែងទៅកាន់អង្គសន្និបាតនាឱកាសនោះលោកទេសរដ្ឋមន្ត្រី

បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ វិស័យឯកជន ជាពិសេសសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានឋិតនៅជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រាដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីចូលចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានិងបានគូសបញ្ជាក់ផងដែរអំពីតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសម្របសម្រួលដល់ការធ្វើអាជីវកម្មនៃវិស័យឯកជននៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលដើរតួជាអ្នកសម្របសម្រួល មិនមែនជាចៅហ្វាយផ្នែកឯកជនទេ ក្នុងនាមជាអ្នកសម្របសម្រួល យើងធ្វើយ៉ាងណាឱ្យវិស័យឯកជនទទួលបានជោគជ័យ។

ជោគជ័យរបស់វិស័យឯកជនគឺជាជោគជ័យរបស់យើងផងដែរ ដូច្នេះសូមបន្តរួមគ្នាដើម្បីជាប្រយោជន៍ដល់វិស័យឯកជន

និងដើម្បីជាប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ។បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជាលើគ្រប់វិស័យ ដែលកើតចេញពីសុខសន្តិភាព

និងការផ្សះផ្សាជាតិពេញលេញ គោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកចក្រកម្ពុជា និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រេចបាន

និងកំពុងអនុវត្តបន្តដែលរួមមាន៖ ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ការចាក់កៅស៊ូផ្លូវជាតិផ្លូវខេត្ត និងផ្លូវជនបទបានប្រវែង១៥.០០០គីឡូម៉ែត្រ ការសាងសង់ស្ពានធំៗបានចំនួន២០

ការលើកកម្រិតព្រលានយន្តហោះចំនួន៣តាមស្តង់ដាអន្តរជាតិ អាកាសយានដ្ឋានថ្មីចំនួនពីរកំពុងសាងសង់ និងគម្រោងលើកកម្រិតគុណភាព និងពង្រីកបណ្តាញផ្លូវថ្នល់សំខាន់ៗ គម្រោងអភិវឌ្ឍន៍ផ្លូវដែកនិងកំពង់ផែជាដើម។

លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់បន្ថែមទៀតថា៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី

គឺជាកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិយោគិនពីបរទេសបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ

ទាក់ទាញអ្នកទេសចរមកលេងកម្ពុជា ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិក្នុងរង្វង់៧% ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ៕

ដកស្រង់ពី៖ រស្មីកម្ពុជា