Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការអនុវត្តគោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥ រយៈពេល៥ឆ្នាំសម្រេចបានលទ្ធផលដោយផ្នែក,មិនទាន់ស្របនឹងការរំពឹងទុក

  • បោះពុម្ព

ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រក ម្ពុជាបានពិភាក្សាអនុម័តនូវ“សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥” នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ២០២១ នេះ ។

គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម(IDP)ត្រូវបានអនុម័តនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយរាជរដ្ឋាភិបាលនៅខែសីហាឆ្នាំ២០១៥រហូតមកដល់បច្ចុប្បន្ន ។

សមិទ្ធកម្ម ក្នុងការសម្រេចបានចក្ខុវិស័យនៃគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ,ការវាយតម្លៃបង្ហាញថាចក្ខុវិស័យគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មក្នុងការជំរុញកែប្រែនិងធ្វើ ទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ ២០២៥ សម្រេចបានលទ្ធផលដោយផ្នែក។

វិស័យឧស្សាហកម្មក្នុង ផ. ស. ស. បានកើនពី ២៧,៧% ក្នុងឆ្នាំ២០១៥ ដល់ ៣៤,២% ក្នុងឆ្នាំ២០១៩ខ្ពស់ជាងគោលដៅឆ្នាំ២០២៥(៣០%)ដែលបានកំណត់ដោយគោ លនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម។ដោយឡែកចំណែកនៃវិស័យកម្មន្តសាលក្នុង ផ. ស. ស.មានការកើនឡើងយឺតជាងការរំពឹងទុកដោយបានកើនឡើងពី១៦%នៅឆ្នាំ២០១៥

ដល់ត្រឹម១៦, ៣% ក្នុងឆ្នាំ២០១៩ដែលហាក់នៅឆ្ងាយពីគោលដៅឆ្នាំ២០២០ (១៨%)និងគោលដៅឆ្នាំ២០២៥ (២០%) នៅឡើយ។ជាងនេះទៅទៀតចំណែកនៃការនាំចេញផលិតផលដែលប្រើបច្ចេកវិទ្យាមធ្យមនិងខ្ពស់ធៀបនឹងការនាំចេញទំនិញកម្មន្តសាលសរុបបាន កើនឡើងបន្តិចពី៨, ៩% ក្នុងឆ្នាំ២០១៥ ដល់ត្រឹម៩%ក្នុងឆ្នាំ ២០១៩ប៉ុណ្ណោះដែលបង្ហាញថាកម្ពុជានៅមានបញ្ហាប្រឈមក្នុងការឈានទៅឧស្សាហកម្មផ្អែកលើជំនាញនិងជំនាញនិងបច្ចេកវិទ្យាទំនើបត្រឹមឆ្នាំ២០២៥ ។

ផ្អែកតាមប្រព័ន្ធតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គោលបំណងគោលនយោបាយមានចំនួន ៥ ដូចខាងក្រោម៖ គោលបំណងទី១.“បង្កើនសកម្មភាពឧស្សាហកម្ម”៖គោលបំណងនេះត្រូវបានវាយតម្លៃថាសម្រេចបានដោយផ្នែក។

ជាក់ស្តែងតម្លៃបន្ថែមសរុបនៃវិស័យឧស្សាហកម្មសម្រាប់ មនុស្សម្នាក់បានកើនពី២២៨, ៣ ដុល្លារអាមេរិកនៅឆ្នាំ២០១៥ ដល់៣២០,៧ដុល្លារអាមេរិកនៅឆ្នាំ២០១៩ខណៈដែលតម្លៃបន្ថែមសរុបនៃវិស័យកម្មន្តសាលសម្រាប់មនុស្ស ម្នាក់បានកើនពី១៦៣,៨ ដុល្លារអាមេរិកនៅឆ្នាំ២០១៥ ដល់២០២,៦ដុល្លារអាមេរិកនៅឆ្នាំ២០១៩។ ទោះបីជាមានកំណើនដូចនេះមែនប៉ុន្តែការកើនឡើងនេះស្ថិតក្នុងអត្រា កំណើនមួយយឺត។

គោលបំណងទី២.“បង្កើនការនាំចេញទំនិញឧស្សាហកម្មនិងកសិ-ឧស្សាហកម្ម” ៖គោលបំណងនេះត្រូវបានវាយ តម្លៃថាសម្រេចបានភាគច្រើន។ជាក់ស្តែងការនាំចេញទំនិញ ឧស្សាហកម្មមានការរីកចម្រើនជាលំដាប់ដោយការនាំចេញផលិតផលកម្មន្តសាលសម្រាប់មនុស្សម្នាក់បានកើនឡើងពី ៥៣៤ ដុល្លារអាមេរិកនៅឆ្នាំ២០១៥ ទៅដល់៨៥៥ ដុល្លារអាមេរិកនៅឆ្នាំ២០១៥។

ជាងនេះទៅទៀតការនាំចេញកសិផលកែច្នៃបានបន្តរក្សាកំណើនប្រចាំឆ្នាំដោយទំហំនៃការនាំចេញបានកើនឡើងពីប្រមាណ៥១៦លានដុល្លារ អាមេរិកក្នុងឆ្នាំ២០១៦ ដល់ ៨៤៦លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ បើទោះបីជាចំណែកធៀប

នឹងការនាំចេញសរុបបានធ្លាក់ចុះពី ៥,៨% ក្នុងឆ្នាំ២០១៥ មកត្រឹម ៤, ៩% ក្នុងឆ្នាំ២០២០ធៀបនឹងគោលដៅកំណត់១០% នៅឆ្នាំ២០២០។ គោលបំណងទី៣ .“សេដ្ឋកិច្ចដែលមានភាពធន់និងមានពិពិធកម្ម”៖គោលបំណងនេះត្រូវបានវាយតម្លៃថាសម្រេចបានដោយផ្នែក ។

ចំណែកនៃការនាំចេញផលិតផលកម្មន្ត សាលមិនមែនសម្លៀកបំពាក់និងស្បែកជើងធៀបនឹងការនាំចេញសរុបបានកើនឡើងពី៥,៦% ក្នុងឆ្នាំ២០១៥ ដល់១៥,៥% នៅឆ្នាំ២០២០លើសគោលដៅដែលបានកំណត់ត្រឹម១៥%នៅឆ្នាំ២០២៥ដែលបង្ហាញថាការនាំចេញផលិតផលកម្មន្តសាលរបស់កម្ពុជាលែងសូវពឹងផ្អែកខ្លាំង ឬប្រមូលផ្តុំលើផលិតផលវាយនភណ្ឌដូចមុនទៀតហើយ ។

ទោះជាយ៉ាងនេះក្តីវឌ្ឍនភាពនៃការធ្វើពិពិធកម្ម និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនៅមានកម្រិតនៅឡើយដោយមូលដ្ឋានផលិតកម្មនៅតូចចង្អៀតខណៈទីផ្សារនាំចេញរបស់ កម្ពុជានៅមានលក្ខណៈប្រមូលផ្ដុំ។

គោលបំណងទី៤. “ធ្វើឱ្យប្រសើរឡើងនូវគុណភាពការងារ”៖គោលបំណងនេះត្រូវបានវាយតម្លៃថាសម្រេចបានភាគច្រើនដោយចំនួនការងារទៅក្នុងវិស័យកម្មន្តសាលមិនមែន

កាត់ដេរបានកើនជាលំដាប់ពីប្រមាណ៣៥ម៉ឺនក្នុងឆ្នាំ២០១០ ដល់ប្រមាណ៤៩ម៉ឺនក្នុងឆ្នាំ២០២០ខណៈដែលចំណែកនៃការងារក្នុងវិស័យឧស្សាហកម្មធៀបនឹងចំនួនការងារ សរុបបានកើនឡើងពី១៦% ដល់២៤, ៧%ក្នុងរយៈពេលដូចគ្នា។

គោលបំណងទី៥. “បង្កើនផលប្រយោជន៍ក្នុងស្រុកជាអតិបរមា” ៖គោលបំណងនេះត្រូវបានវាយតម្លៃថានៅមានកម្រិតនៅឡើយ។ជាក់ស្តែងឱនភាពជញ្ជីងពាណិជ្ជកម្មផលិត

ផលកម្មន្តសាលបានកើនឡើងពី១,២ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៥ ដល់៤,៧ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៩។ទន្ទឹមនឹងនេះការប្រើប្រាស់វត្ថុធាតុដើមពីក្រុមហ៊ុន ផ្គត់ផ្គង់ក្នុងស្រុកដើម្បីជំរុញការបង្កើនការតភ្ជាប់ឧស្សាហកម្មនៅមានបញ្ហាប្រឈមជាច្រើនទាំងការប្រកួតប្រជែង គុណភាពនិងតម្លៃ។

ការរួមចំណែករបស់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មក្នុងគោលដៅអភិវឌ្ឍន៍ជាតិ៖ការវាយតម្លៃបង្ហាញថាការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មបានចូលរួម ចំណែកដោយផ្នែកក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ជាតិចំនួន៣ដែលក្នុងនោះរួមមាន

១.កំណើនសេដ្ឋកិច្ចដែលមានភាពធន់នឹងវិបត្តិ,

២.កំណើនបរិមាណការងារនិង

៣.ការកាត់បន្ថយភាពក្រីក្រ។

កម្ពុជារក្សាបានកំណើន ផ ស. ស. ប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ប្រមាណ ៧%ហើយវិស័យដែលចូលរួមចំណែកធំជាងគេគឺវិស័យឧស្សាហកម្ម។

ជាមួយគ្នានេះកំណើននៃចំនួន ការងារផ្លូវការថ្មីដែលបានចុះបញ្ជីបានកើនឡើងជាមធ្យម១៧% ក្នុងមួយឆ្នាំក្រោយការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ឧស្សា ហកម្ម ។ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា មានវឌ្ឍនភាពជាបន្តបន្ទាប់ដោយបានបន្តធ្លាក់ចុះពី១១,៩%ក្នុងឆ្នាំ២០១៥ មកនៅក្រោម១០% ក្នុងឆ្នាំ២០ ១៩។

ការវាយតម្លៃលើការអនុវត្តវិធានការគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ៖លទ្ធផលនៃការអនុវត្តវិធានការបង្ហាញថាក្នុងចំណោមវិធានការទាំង អស់ដែលគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មបានដាក់ចេញមានវិធានការជាងពាក់កណ្តាលសម្រេចបានពេញលេញទាន់ពេលវេលាហើយវិធានការពាក់កណ្តាលទៀតដែលក្នុងនោះមានវិធានការមួយចំនួនកំពុងអនុវត្តនិងមួយចំនួនទៀតនៅមានភាពយឺត យ៉ាវ។

ជារួមការអនុវត្តវិធានការគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មក្នុងរយៈពេល៥ឆ្នាំដំបូងកន្លងទៅនេះមានវឌ្ឍនភាពល្អប្រសើរ។

សមិទ្ធផលរំពឹងទុករបស់គោលដៅគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ៖លទ្ធផលនៃការវិភាគលើសូចនាករសមិទ្ធកម្មបង្ហាញដូចខាងក្រោម៖

– អនុបាតវិស័យឧស្សាហកម្មក្នុង ផ. ស. ស. បានកើនឡើងដល់៣៤,២% នៅឆ្នាំ២០១៩លើសគោលដៅដែលបានកំណត់ត្រឹម ៣០% នៅឆ្នាំ២០២៥ ។

– អនុបាតវិស័យកម្មន្តសាលក្នុង ផ. ស. ស. បានកើនឡើងដល់១៦,៣% នៅឆ្នាំ២០១៩ ប៉ុន្តែមិនទាន់សម្រេចបានតាមគោលដៅកំណត់ត្រឹម១៨% នៅឆ្នាំ២០២០។

– ចំណែកនៃការនាំចេញកសិផលកែច្នៃធៀបនឹងការនាំចេញសរុបបានធ្លាក់ចុះមកត្រឹម៤,៩% នៅឆ្នាំ២០១៩ដែលមិនទាន់សម្រេចបានតាមគោលដៅកំណត់ត្រឹម១០%នៅ ឆ្នាំ២០២០។ – ចំណែកនៃការនាំចេញផលិតផលកម្មន្តសាលមិនមែនសម្លៀកបំពាក់និងស្បែកជើងបានកើនដល់១៥,៥%នៅឆ្នាំ២០២០ដែលលើសគោលដៅកំណត់ត្រឹម១០%នៅឆ្នាំ ២០ ២០។

– អត្រាចុះបញ្ជីផ្លូវការសហគ្រាសធុនតូចគឺ៤៩,៧% នៅឆ្នាំ២០១៩ដែលហាក់ដូចជានៅឆ្ងាយពីគោលដៅ៧០% នៅឆ្នាំ២០២០។ ប៉ុន្តែអត្រាចុះបញ្ជីផ្លូវការ សហគ្រាសធុន មធ្យម៨៣,១% នៅឆ្នាំ២០១៥គឺលើសគោលដៅឆ្នាំ២០២០ដែលបានកំណត់ត្រឹម ៨០%ចាប់ពីការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សា ហកម្មនៅឆ្នាំទី១។

– អត្រាសហគ្រាសធុនតូចដែលកាន់បញ្ជីគណនេយ្យសាមញ្ញត្រឹមត្រូវនិងអត្រាសហគ្រាសធុនមធ្យមដែលមានតារាងតុល្យការបានកើនដល់ត្រឹម១៨,៥៣ % និង ៣៨,៦៩% រៀងគ្នានៅឆ្នាំ២០២០ ដែលមិនអាចសម្រេចបានគោលដៅឆ្នាំ២០២០ដែលបានកំណត់៣០% និង ៥០%រៀងគ្នា។

ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងការផ្តល់អនុសាសន៍៖ការរីករាលដាលនៃជំងឺកូវី-១៩ គឺជាបញ្ហាប្រឈមដែលបានប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចនិងសង្គម។

ក្នុងបរិការណ៍នេះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការប្រេសកម្មក៏ដូចជាការកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្រ្តគន្លឹះនិងការឆ្លើ យតបភ្លាមៗនឹងជំងឺកូវីដ-១៩ ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់និងមានប្រសិទ្ធភាព ។

ទោះជាយ៉ាងនេះក្តីសម្រាប់រយៈពេលមធ្យមទៅវែងខាងមុខការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជាក៏អាចប្រឈមនឹងការ ប្រែប្រួលបរិការណ៍សេដ្ឋកិច្ចសកលដែលមាននិន្នាការធំៗចំនួន ៣ គឺ៖

– បដិសកលភាវូបនីយកម្ម និងការរៀបចំឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល ។ – ការបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព ។

– ការថយចុះនៃតួនាទីរបស់សហគ្រាសធុនតូចនិងមធ្យម (SMEs) ក្នុងផលិតកម្មឧស្សាហកម្មទំនើបបន្ទាប់ពីជំងឺកូវីដ-១៩ ដោយសារសហគ្រាសទាំងនោះមិនអាចដើរឱ្យ ទាន់ល្បឿននៃការវិវឌ្ឍនៃបច្ចេកវិទ្យាថ្មីៗ។

ដើម្បីសម្របខ្លួនបានទៅនឹងប្រក្រតីភាពថ្មីនិងឆ្លើយតបទៅនឹងនិន្នាការខាងលើសម្រាប់ដំណាក់កាលបន្ទាប់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មគួរផ្តោតលើ៖

ការបន្តពង្រឹងការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងទីផ្សារដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើការបង្កើនសកម្មភាពផលិតសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកនិងសម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ ,ការផ្តោតលើការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព,ការបង្កើនការយកចិត្តទុកដាក់និងពង្រឹងយន្តការគ្រប់គ្រងនិងអភិវឌ្ឍន៍ SMEs ។

ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរយៈពេល៥ឆ្នាំកន្លងមកនេះថ្វីត្បិតតែទទួលបានលទ្ធផលល្អមួយចំនួនប៉ុន្តែលទ្ធផលមួយចំនួនទៀតនៅមានភាពយឺតយ៉ាវ ឬមិនទាន់ស្របនឹងការរំពឹងទុកនៅឡើយ ។

រយៈពេល៥ឆ្នាំបន្ទាប់ពីការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មគឺជាដំណាក់កាលដែលកម្ពុជាបាននិងកំពុងអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹងនិងផ្នែកទន់ដែលមិនទាន់ផ្តល់បច្ច័យភ្លាមៗប៉ុន្តែនឹងផ្តល់បច្ច័យដល់ការសម្រេចគោលបំណងសម្រាប់រយៈពេល៥ ឆ្នាំ ខាងមុខ។

ឈរលើលទ្ធផលនៃការវាយតម្លៃខាងលើនេះនិងផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩ ការកំណត់ទស្សនវិស័យឬការប្រមើលមើលទៅថ្ងៃខាងមុខព្រមទាំងសំណើអនុសាសន៍គោលនយោបាយជាក់លាក់មួយចំនួនត្រូវបានរៀបចំនិងដាក់បញ្ចូលក្នុងរបាយការណ៍IDP-MTR ដែលជាឯកសារឆ្លុះបញ្ចាំងមាន

មូលដ្ឋានរឹងមាំនិងច្បាស់លាស់សម្រាប់ជូនរាជរដ្ឋាភិបាលនិងអង្គពាក់ព័ន្ធពិនិត្យពិចារណាក្នុងការកំណត់គោលដៅថ្មី,ការតម្រង់ទិសសម្រាប់ការអនុវត្តបន្តនិងការដាក់ចេញនូវវិធានការជាកញ្ចប់ដើម្បីជំរុញនិងអភិវឌ្ឍ

វិស័យឧស្សាហកម្មកម្ពុជាឱ្យឆ្លើយតបទៅនឹងការប្រែប្រួលបរិការណ៍ថ្មីៗសំដៅចូលរួមស្តារនិងពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យល្អប្រសើរឡើងវិញតាមបរិការណ៍ប្រក្រតីភាពថ្មី។របកគំហើញនៃការវាយតម្លៃពាក់កណ្តាលអាណត្តិបានបង្ហា

ញឱ្យឃើញពីភាពចាំបាច់ក្នុងការពិនិត្យឡើងវិញអំពីភាពត្រឹមត្រូវនិងភាពពាក់ព័ន្ធនៃចក្ខុវិស័យអភិវឌ្ឍន៍ឧស្សាហកម្មសម្រាប់ការអនុវត្តក្នុងដំណាក់ កា លបន្ទាប់ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលភូមិសាស្ត្រសេដ្ឋកិច្ច-សង្គម

និងនយោបាយ ការប្រែប្រួលអាកាសធាតុ បដិវត្តឧស្សាហកម្មទី៤ និងរបត់នៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងឌីជីថល ជាពិសេសក្នុងបរិការណ៍នៃការរស់នៅជាមួយនឹងកូវី៥-១៩ ក្នុងប្រក្រតីភាពថ្មី ៕

ដកស្រង់ពី៖ រស្មីកម្ពុជា