Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកបណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន មានពិសោធន៍គ្រប់គ្រាន់អាចជួយចរចាដោះស្រាយបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា

  • បោះពុម្ព

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានបង្ហាញក្តីសង្ឃឹមថា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងក្នុងនេះ សម្តេចតេជោ ហ៊ុន សែន ដែលមានប ទពិសោធន៍ដោះស្រាយបញ្ចប់បញ្ហាសង្គ្រាមស៊ីវិលរបស់ខ្លួន នឹងអាចជួយចរចាដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា។

ក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្តីពីបរិបទនៃទំនាក់ទំនងអាស៊ាន និងសាធារណៈរដ្ឋកូរ៉េ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា៖

«កាលណាចរចាគេអត់ដែលនិយាយពីខុសត្រូវទេ គឺនិយាយពីសម្របសម្រួលភូមា សម្លាប់ប្រជាជន របស់ខ្លួនអស់១០០០នាក់ជាង តែបើយើងរកខុស រកត្រូវអត់អាចដោះស្រាយបញ្ហាបានទេ បទពិសោធន៍នេះកម្ពុជា ធ្លាប់ដើរកន្លងមកហើយ

ដូច្នេះសូមឱ្យខាងបច្ចឹមប្រទេស មហាអំណាច NCG គណបក្សនយោបាយ ទុកភាពស្ងប់ស្ងាត់ឱ្យអ្នកជើងចាស់ធ្វើដំណើរការនេះ ដឹងហើយថា សម្តេចតេជោ ហ៊ុន សែន ដែលពេលនោះលោកបានបទពិសោធន៍ នៅក្នុងការចរចា រកដំណោះស្រាយ ឱ្យមានកិច្ចព្រមព្រៀងនៅឆ្នាំ១៩៩១»។

មីយ៉ាន់ម៉ាកំពុងប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។

តុលាការមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ បានផ្តន្ទាទោសលោកស្រី ដាក់ពន្ធនាគាររយៈពេល ០៤ឆ្នាំ ពីបទញុះញង់ឱ្យមានការបះបោរប្រឆាំងយោធា និងបំពានវិធានការទប់ស្កាត់ COVID-19។

ទោះជាយ៉ាងនេះក្តី ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានស្នើឱ្យបន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់លោកស្រី អោង សាន ស៊ូ ជី មកនៅត្រឹម ០២ឆ្នាំវិញ។

អំឡុងពេលមានបញ្ហាផ្ទៃក្នុងជិតមួយឆ្នាំមកនេះ មីយ៉ាន់ម៉ាដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ បន្ទាប់ពីប្រទេសប្រ៊ុយណេដែលជាប្រធានអាស៊ានមិនធ្វើលិខិតអញ្ជើញមេដឹកនាំយោធាដែលកំពុងកាន់អំណាចចូលរួមប្រជុំ ដែលធ្វើឲ្យអាស៊ានមិនអាចស្វែងរកនូវកុងសង់ស៊ីសរបស់ខ្លួនបាន។

បើតាមលោកបណ្ឌិត សុខ ទូច បានលើកឡើងថា កម្ពុជាមានបទពិសោធន៍សង្គ្រាមស៊ីវិលគ្រប់គ្រាន់អាចជួយចចារដោះស្រាយមីយ៉ាន់ម៉ា ពិសេសការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងក្នុងឆ្នាំ១៩៩៨។

បន្ថែមពីនេះ ជុំវិញការត្រៀមខ្លួនជាបណ្តើរៗរបស់កម្ពុជាធ្វើជាប្រធានអាស៊ាននាឆ្នាំ២០២២ខាងមុខ ដោយក្នុងនោះបរិបទថ្មីដែលប្រទេសជាច្រើនបានសម្លឹងយ៉ាងខ្លាំង គឺបញ្ហារបស់មីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូង។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់បន្ថែមថា៖ «បរិបទសង្គមដែលកម្ពុជា នឹងជួបប្រទះក្នុងនាមធ្វើជាប្រធានអាស៊ានឆ្នាំ២០២២

គឺទី១៖ កម្ពុជាក្លាយជាប្រធានអាស៊ាន ដែលត្រូវដោះស្រាយបញ្ហាភូមា មានបញ្ហាចោទឡើងជាច្រើន

ទី១៖ គឺបញ្ហាបច្ចិមប្រទេស,

ទី២៖ មហាអំណាចចិន,

ទី៣៖ គឺអាស៊ានខ្លួនឯង ប៉ុន្តែ កម្ពុជាធ្វើជាប្រធានអាស៊ាន កម្ពុជា មានបទពិសោធន៍ ហើយបើនិយាយពីភូមា កម្ពុជា បានដើរមុននូវអ្វីដែលជាសង្គ្រាមនៅក្នុងប្រទេសហៅថាសង្គ្រាមស៊ីវិល ដែលកម្ពុជា បានឆ្លងកាត់បុព្វហេតុទាំងអស់នេះ

គិតចាប់តាំងពីឆ្នាំ១៩៦៥ រហូតមកដល់ឆ្នាំ១៩៩៣ ទើបបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា ប៉ុន្តែ សង្គ្រាមបានបន្តទៀតមកដល់ឆ្នាំ១៩៩៨ កាលណាគេនិយាយអំពីការចរចា គេអត់ដែលនិយាយពីខុស ឬត្រូវនោះទេ»។

ជាការពិតណាស់នៅក្នុងបរិបទថ្មី នៃកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅកន្លែងនេះ លោកបណ្ឌិត សុខ ទូច ក៏បានរំលេច៣ចំណុចទី១៖ គឺបរិបទភូមា

ទី២៖ បញ្ហាសមុទ្រចិនខាងត្បូង (DOC, COC) ទី៣៖ បក្សសម្ព័ន្ធអគឃើស (AUKUS) ដូច្នេះ យើងអាចសម្លឹងមើលជាក់ស្តែងយើងឃើញទិដ្ឋភាព៣ធំៗនេះ ដែលកម្ពុជាកំពុងតែរងនូវសម្ពាធយ៉ាងខ្លាំងនូវបរិបទនៃសង្គម។

លោកបណ្ឌិត សុខ ទូច ទទូចដល់បណ្តាប្រទេសបច្ចឹមបូព៌ា មហាអំណាច អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ គួរទុកពេលវេលាសម្រាប់អ្នកនយោបាយជើងចាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីបានចចារ និងរិះរកដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា។

លោកបណ្ឌិតសភាចារ្យ បានសង្កេតឃើញថា មកដល់ពេលនេះកម្ពុជាកំពុងតែរងសម្ពាធជាបន្តបន្ទាប់ ក្នុងបរិបទសង្គមដែលមានការចោទប្រកាន់ថាកម្ពុជាជាជួយរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ាពីបណ្តាប្រទេសបច្ចឹមបូព៌ា និងប្រទេសមហាអំណាចជាដើម។

ទន្ទឹមគ្នានេះ បណ្ឌិតសភាចារ្យ បានបញ្ជាក់ថា បើប្រៀបធៀបរវាងបទពិសោធន៍សង្គ្រាមស៊ីវិលរវាងកម្ពុជា និងមីយ៉ាន់ម៉ា គឺកម្ពុជាមានបទពិសោធន៍ឆ្លងកាត់បញ្ហាសង្គ្រាមជាច្រើនទសវត្សន៍ ចាប់ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៩៣ ខណៈកម្ពុជាអាចបញ្ចប់សង្គ្រាមស៊ីវិល អាចបានដោយជោគជ័យក្នុងឆ្នាំ១៩៩៨។

ទាក់ទិននឹងបញ្ហាមីយ៉ាន់ម៉ានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ធ្លាប់បានមានប្រសាសន៍ កាលពីថ្មីៗនេះថា សម្តេចបានធ្វើការសម្របសម្រួល ក្នុងនាមជាប្រធានអាស៊ានមានភារកិច្ចលើកិច្ចការអាស៊ាន ដើម្បីឱ្យអាស៊ានវិលទៅរក អាស៊ានទាំង១០ នៅឆ្នាំ២០២២៕

 ដកស្រង់ពី៖ កោះសន្តិភាព