Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកសារសំខាន់ៗចំនួន៧ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម ចែករំលែក

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២១ ខែធ្នួ ឆ្នាំ២០២១នេះ គឺជាថ្ងៃទី ១ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃនៅកម្ពុជារបស់ លោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម និងមានឯកសារយ៉ាងហោចណាស់ចំនួន៧ ត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលកម្ពុជា-វៀតណាម ។

នៅថ្ងៃទី ១ នៃដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលរបស់វៀតណាមនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជួបប្រជុំទេ្វរភាគីជាមួយលោក ង្វៀង ស៊ួនហ្វុក អស់រយៈពេលប្រមាណជិត ២ ម៉ោង និងក្រោយការបញ្ចប់ការប្រជុំចង្អៀត ប្រមុខដឹកនាំប្រទេសទាំងពីរបានធ្វើជា អធិបតីភាព នៃការចុះហត្ថលេខាលើឯកសារទាំង ៧ រួមមាន ៖

១៖ ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

២៖ ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម

៣៖ កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា

៤៖ កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម

៥៖ អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្រាប់ឆ្នាំ២០២១-២០២៥ សាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការបញ្ចប់ការចរចាបង្កើត

៦៖ អនុស្សារណៈនៃការយោគយល់គ្នារវាង ព្រះរាជាណាចក្រកម្ពុជា និង កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

៧៖ ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម ។

សូមបញ្ជាក់ថា ប្រធានាធិបតីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា នៅម៉ោង៨៖៣០នាទី ព្រឹកថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នាថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១នេះ ។ នេះបើយោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ។

ប្រភពដដែបលបានបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន ប្រធានាធិបតីវៀតណាម នឹងចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ក្នុងព្រះបរមរាជវាំង។

លោកក៏នឹងចូលថ្វាយបង្គំសម្តេចសង្ឃ ទេព វង្ស និងសម្តេចសង្ឃ បួរ គ្រី ផងដែរ។

ជាមួយគ្នានេះ លោក ង្វៀន សួនហ្វ៊ុក នឹងមានជំនួបទ្វេរភាគីជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា រួមទាំងជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានការចុះហត្ថលេខាឯកសារសំខាន់ៗមួយចំនួន៕

ដកស្រង់ពី៖ កោះសន្តិភាព