Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែននិងលោក ង្វៀន សួនហ៊្វុក អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន​៧ រវាងកម្ពុជានិងវៀតណាម

  • បោះពុម្ព

ភ្នំពេញ៖ឯកសារចំនួន ០៧ ត្រូវចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា និង លោក ង្វៀន សួនហ៊្វុក ប្រធានក្រុមប្រឹក្សារដ្ឋវៀតណាមនារសៀលថ្ងៃទី ២១ ខែ ធ្នូ ២០២១ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

ឯកសារចំនួន០៧ ដែលត្រូវចុះហត្ថលេខារួមមាន៖ ១.ផែនការសហប្រតិបត្តិការឆ្នាំ២០២២រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ឯកសារនេះចុះហត្ថ លេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និង លោក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណ រដ្ឋសង្គមនិយមវៀតណាម ។

២. ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ ២០២២ រវាងក្រសួងការពារជាតិកម្ពុជានិងក្រសួងការពារជាតិវៀតណាម ។

ឯកសារនេះចុះហត្ថលេខាដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានិង លោក ផាន វ៉ាន់ ហ្សង រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

៣. កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។

ឯក សារនេះចុះហត្ថលេខាដោយលោក ប្រាក់ សុខន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណា ចក្រកម្ពុជា និង លោក ស៊ូយ ថាញ់ សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

៤.កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម ។

ឯកសារនេះចុះហត្ថលេខាដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ព្រំដែននៃព្រះរាជាណាចក្រកម្ពុជានិងលោក ង្វៀន មិញ ទុ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមនិងជាប្រធានគណៈកម្មការព្រំដែនរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៥. អនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២០២៥ ។

ឯកសារនេះចុះហត្ថលេខាដោយលោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជា និង លោក ង្វៀន វ៉ាន់ ហ្វឹក អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលនៃសាធារណរដ្ឋសង្គម និយមវៀតណាម ។

៦.អនុស្សារណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាមស្តីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាម ព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ឯកសារនេះចុះហត្ថលេ ខាដោយលោក ប៉ាន សូរស័ក្តិ រដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជានិងលោក ជិន គួក ខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

៧. ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងយុត្តិធម៌វៀតណាម ។

ឯកសារនេះចុះហត្ថលេខាដោយ លោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជានិងលោក ង្វៀន ខាញ់ ង៉ុក អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម ។

លោក ង្វៀង ស៊ួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាកាលពីម៉ោង ៨៖៣០ នាទីព្រឹកថ្ងៃទី ២១ ខែធ្នូ ២០២១

ដើម្បីបំពេញទស្សនៈកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២១-២២ខែធ្នូឆ្នាំ២០២១តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ៕

ដកស្រង់ពី៖ រស្មីកម្ពុជា