Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា-ថៃ ពិភាក្សាពីការគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស

  • បោះពុម្ព

(សៀមរាប)៖ កម្ពុជា-ថៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើទម្រង់ និងឧបសម្ព័ន្ធ ស្តីពីការដំណើការគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារសោម៉ាទេវី ខេត្តសៀមរាប។ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា កិច្ចប្រជុំនេះ គឺផ្អែកតាមការចង្អុលបង្ហាញ នៅក្នុងដំណើរការគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមាហរណកម្មជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស (SOP)។

រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រូបនេះ បានបន្ថែមទៀតថា នេះបង្ហាញពីឆន្ទះដ៏មោះមុតរបស់រាជរដ្ឋាភិបាលទាំងពីរ (កម្ពុជា-ថៃ) ក្នុងការរៀបចំឲ្យមានឯកសារនេះទ្បើង ក្នុងគោលបំណងជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

លោក ញ៉ឹក វណ្ណារ៉ា បានឲ្យដឹងទៀតថា ផ្តើមចេញពីបទពិសោធន៍ នៃការផ្តល់សេវា សង្រ្គោះ ស្តារនីតិសម្បទា គ្រប់គ្រងករណីនៃការធ្វើមាតុភូមិវត្តន៍ និងសមាហរណកម្ម ជាច្រើនឆ្នាំកន្លងមក។ ប្រទេសកម្ពុជា ជាប្រទេសបញ្ជូន ប្រទេសគោលដៅ និងជាប្រទេសឆ្លងកាត់ នៃអំពើជួញដូរមនុស្ស ។

លោកបានលើកឡើងថា មានកុមារ និងស្រ្តីជាច្រើន ជាពិសេសនៅខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ។

កន្លងមកភាគីទាំងពីរ បានធ្វើកិច្ចការជាច្រើនជាមួយគ្នា ប៉ុន្តែយើងនៅមិនទាន់ មានបទដ្ឋានគតិយុត្តិគ្រប់គ្រាន់ និងមានលក្ខណៈស្តង់ដារសម្រាប់ប្រទេសទាំងពីរ យកទៅអនុវត្តនៅទ្បើយ។

ដោយអនុវត្តយ៉ាងមោះមុត នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការខិតខំប្រឹងប្រែងគ្រប់ផ្នែកគ្រប់វិស័យពាក់ព័ន្ធ ដើម្បីដោះស្រាយ និងលុបបំបាត់រាល់ទម្រង់ នៃអំពើជួញដូរមនុស្ស ធ្វើអាជីវកម្មលើកម្លាំងពលកម្មមនុស្សអាជីវកម្មផ្លូវភេទ

និងរំលោភបំពានផ្លូវភេទលើកុមារ ដើម្បីជួយជនរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ឲ្យទទួលបាននូវការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ ស្របច្បាប់របស់ខ្លួន ព្រមទាំងបង្កើនការពង្រឹងអនុវត្តច្បាប់អនុសញ្ញាកតិកាសញ្ញាអន្តរជាតិ

ច្បាប់ជាតិ អនុស្សរណៈនិងកិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី និងផែនការសកម្មភាពជាតិនិងបទដ្ឋានគតិយុត្តទំាងទ្បាយ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែង របស់កម្ពុជា។

លោកជឿជាក់ថា កិច្ចប្រជុំនេះ ពិតជាមានសារៈសំខាន់សម្រាប់ ការចូលរួមពិភាក្សាកិច្ចប្រជុំទ្វេភាគី ក្នុងនាមក្រសួងជំនាញតំណាង ឲ្យរាជរដ្ឋាភិបាលត្រូវខិតខំ ធ្វើយ៉ាងណាសម្រេចបាន នូវឯកសារជាផ្លូវការ

ដើម្បីគ្រប់គ្រងករណី ធ្វើមាតុភូមិវត្តន៍ និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្សប្រកបដោយសុវត្ថិភាព

និងមានប្រសិទ្ធភាព ទៅក្នុងក្រុមគ្រួសារ និងសហគមន៍ដើម្បីទទួលបានសេវាសមស្រប និងទទួលបាននូវសេចក្តីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធិរបស់ពួកគាត់៕

ដកស្រង់ពី៖ Fresh News