Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្រើនរំលឹកអភិបាលរាជធានី-ខេត្ត ពង្រឹងបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ដើម្បីឲ្យកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងបន្ថែមទៀតនូវការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

យោងតាមលិខិតរបស់ឯកឧត្តម ម៉មប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា «អភិបាលរាជធានី-ខេត្ត ត្រូវខិតខំជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានសម្រេចគោលដៅ» ។

ឯកឧត្តមបន្ដថា ត្រូវយកចិត្តទុកដាក់ថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមទីតាំងព្យាបាល និងមន្ទីរពេទ្យ ក៏ដូចជា នៅតាមផ្ទះធ្វើយ៉ាងណាកាត់បន្ថយឲ្យបានជាអតិប្បរមានូវអត្រាឈឺធ្ងន់ និងស្លា.ប់ដោយសារជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានល្អ និងគ្រប់ជ្រុងជ្រោយ តាមមគ្គុទេសក៍សម្រាប់គ្រប់គ្រង និងព្យាបាលជំងឺកូវីដ-១៩ នៃព្រះរាជាណាចក្រកម្ពុជា ដែលចេញដោយក្រសួងសុខាភិបាល ។

រដ្ឋមន្ត្រីក្រសួងបានបន្ថែមថា ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋប្រតិបត្តិឲ្យបានត្រឹមត្រូវនូវវិធានការសុខាភិបាល ដោយរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន

«៣ការពារ ៣កុំ» សំដៅធ្វើយ៉ាងណាកាត់បន្ថយអត្រាឆ្លងថ្មីឲ្យបានជាអតិប្បរមា ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២០.៤២៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន១១៦.៨១៥នាក់ និងអ្នកស្លា.ប់ចំនួន៣.០០៥នាក់ ៕

ដកស្រង់ពី៖ កោះសន្តិភាព