Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្រេច​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​ជាច្រើន ប៉ុន្តែ​បរិមាណ​នៅ​តិច​នៅឡើយ​ទេ

  • បោះពុម្ព

ភ្នំពេញៈ ផលិតផលម្រេចរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារជាច្រើននៅលើពិភពលោកនាពេលសព្វថ្ងៃនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បរិមាណនៃការនាំចេញគឺនៅតិចនៅឡើយ ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឲ្យដឹងថា ការនាំម្រេចចេញនៅរយៈពេល ១១ ខែ ឆ្នាំ ២០២១ មានចំនួន ២៧.៧៣០,០៧តោន ប៉ុណ្ណោះ ប៉ុន្តែបើនិយាយអំពីកំណើនគឺកើនឡើងចំនួនរហូតដល់ទៅ ៤៥៦,៥៣% ។

ម្រេចកម្ពុជា នាំចេញទៅប្រទេសវៀតណាម ចំនួន ២៦.៨៨៧,៦៨តោន ប្រទេសអាល្លឺម៉ង់ចំនួន ៤៩៧,៩០តោន ប្រទេសថៃចំនួន ១៨០តោន ប្រទេសបារាំងចំនួន ៤២,០៩តោន ប្រទេសឥណ្ឌាចំនួន ៤២តោន

ប្រទេសប៊ែលហ្ស៊ិកចំនួន ២៥,៣៨តោន កោះតៃវ៉ាន់ចំនួន ១៥,០៤តោន សាធារណរដ្ឋឆេកចំនួន ១២,៨៤តោន ប្រទេសប៉ូឡូញចំនួន ៧,០៩តោន ប្រទេសជប៉ុនចំនួន ៣,៥៥តោន ប្រទេសកូរ៉េចំនួន៣,២៥តោន

ប្រទេសរុស្ស៊ីចំនួន ២,៧៨តោន សហរដ្ឋអាមេរិកចំនួន ២,០២តោន ប្រទេសសិង្ហបុរីចំនួន ១,៩៧តោន ប្រទេសស្វីសចំនួន ១,៦៤តោន ប្រទេសស៊ុយអ៊ែតចំនួន ១,២៩តោន

ចក្រភពអង់គ្លេសចំនួន ១,២៤តោន ប្រទេសអូស្ត្រាលីចំនួន ០,៩០តោន ប្រទេសកាណាដាចំនួន ០,៥២តោន

ប្រទេសម៉ាឡេស៊ីចំនួន ០,៤០តោនប្រទេសលីទុយអានីចំនួន ០,២៩តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,១៩តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១តោន៕

ដកស្រង់ពី៖ រស្មីកម្ពុជា