Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

TOP NEWS: កម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខរបស់ភាគីម្ខាងទៀតឡើយ

  • បោះពុម្ព

(ភ្នំពេញ)៖ មេដឹកនាំកម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខរបស់ភាគីម្ខាងទៀតឡើយ។

នេះបើតាម សេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងវៀតណាម ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា។

ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជារយៈពេល២ថ្ងៃ នាថ្ងៃទី២១ និង២២ ខែធ្នូ ឆ្នាំ២០២១នេះ។

សេចក្តីថ្លែងការណ៍រួមកម្ពុជា -វៀតណាម ប្រកាសដោយក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ដូច្នេះថា៖ «ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយឈរលើគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្រណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខរបស់ភាគីម្ខាងទៀត»។

ភាគីទាំងពីរក៏បានឯកភាពគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលមានស្រាប់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ពង្រឹងការសម្របសម្រួលក្នុងការថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង

និងការពារព្រំដែន ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតនៅកម្ពុជា។

ការប្តេជ្ញាចិត្តរវាងមេដឹកនាំកម្ពុជា-វៀតណាម បានធ្វើឡើងស្របពេលដែល ពិភពលោក និងតំបន់ កំពុងប្រកួតប្រជែងលើភូមិសាស្រ្តនយោបាយរវាងប្រទេសមហាអំណាច៕