Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់ឃើញនិស្សិត ជំនាន់ក្រោយ ចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការកសាង ប្រទេសជាតិ មាតុភូមិ

  • បោះពុម្ព

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា រណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថាៈ លោកចង់ឃើញនិស្សិត ជំនាន់ក្រោយ របស់យើង ចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការកសាង ប្រទេសជាតិ មាតុភូមិ ជាពិសេស កសាងវិស័យសាធារណការ និងដឹកជញ្ជូន ដែលជាវិស័យមួយ ដ៏មាន សារសំខាន់ ឱ្យមានការរីកចម្រើន។

លោកបានប្តេជ្ញាត្រៀមនាំយកនិស្សិត របស់យើង ទៅកាន់ការដ្ឋានសាងសង់នានា ដូចជា ការដ្ឋានផ្លូវល្បឿនលឿន កំពង់ផែ គម្រោងសាងសង់ផ្លូវ មួយចំនួនទៀត រួមមាន គម្រោងសាងសង់ស្ពាន នៅក្រចេះ

គម្រោងពង្រីកផ្លូវពីស្គន់ ទៅកំពង់ចាម ពីពីរគន្លង ទៅបួនគន្លង គម្រោងពង្រឹងគុណភាពផ្លូវជាតិលេខ៣១ ៣៣ និង៤១ រួមទាំង អាកាសយានដ្ឋានភ្នំពេញថ្មី ផងដែរ ទោះបីគម្រោងនេះ មិនស្ថិតនៅក្នុងក្របខណ្ឌ ក្រសួងសាធារណការ និងដឹកជញ្ជូនការ ក៏ដោយ ដើម្បីស្វែងយល់ពីបទពិសោធន៍ និងការអនុវត្តជាក់ស្តែង លើការងារសាធារណការ។

លោកបានមានប្រសាសន៍ដូច្នេះ កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅពេលជួប សំណេះសំណាល ជាមួយនិស្សិត ចំនួន ១៩១ រូប ឆ្នាំសិក្សា២០២០-២០២១ នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលត្រូវប្រឡងបញ្ចប់ ឆមាសទី២ ជំនាន់ទី១ ។

លោកទេសរដ្ឋមន្ត្រី ក៏បានជូនពរដល់ក្មួយៗ និស្សិតទាំងអស់ ឱ្យប្រឡងជាប់ ទាំងអស់គ្នា និងបានចូលរៀនឆ្នាំទី២ បន្តទៀត នៅវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ។

លោកទេសរដ្ឋមន្ត្រី បានសម្តែងសុទិដ្ឋិនិយមថាៈ វិទ្យាស្ថានតេជោ សែនសាធារណការ និងដឹកជញ្ជូន ជាថ្នាលបណ្តុះបណ្តាល តែមួយគត់ នៅកម្ពុជា ក្នុងការផ្ដល់ចំណេះដឹង ចំណេះធ្វើ ដល់និស្សិត ឱ្យក្លាយជា វិស្វករ អាចកសាងផ្លូវ ស្ពាន ប្រកបដោយគុណ ភាព ជូនប្រទេសជាតិ មាតុភូមិយើង។

ដូនតាយើងបានសាងសង់ ប្រាង្គប្រាសាទអង្គរ វត្ត និងប្រាសាទផ្សេងទៀត មានអាយុកាលរាប់ពាន់ឆ្នាំ មិនទាន់ខូចនៅឡើយ ដូច្នេះ យើងមនុស្សជំនាន់ក្រោយ គួរតែអាចកសាងស្ពានឆ្លងទន្លេមេគង្គ បានដោយខ្លួនឯង។

លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តផងដែរ ដល់និស្សិតជំនាន់ទី១ ឱ្យខិតខំ ប្រឹងប្រែង រៀនសូត្រ ឱ្យពូកែ មានឆន្ទៈខ្ពស់ក្នុងការសិក្សា ដើម្បីមានសមត្ថភាព បច្ចេកទេស ចំណេះដឹង និងជំនាញ អាចកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ

និងយក ចំណេះវិជ្ជា ទៅជួយកសាងប្រទេសជាតិ មាតុភូមិ ឱ្យបានរុងរឿងថែមទៀត ដើម្បី មោទនភាពថ្នាក់ដឹកនាំ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា ថ្នាក់ដឹកនាំ ប្រទេសជាតិ យើងផងដែរ។

សូមជម្រាបជូនថា ការប្រឡងបញ្ចប់ ឆមាសទីពីរនេះ នឹងប្រព្រឹត្តទៅ ចំនួនបីថ្ងៃពេញ ទាំងព្រឹក និងពេលរសៀល ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ហើយការប្រឡងនេះ នឹងត្រូវធ្វើរួមគ្នា នៅសាលប្រជុំ

ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមាននិស្សិត ចូលរួមប្រឡងសរុប ប្រមាណ ១៩១ រូប ចូលរួម ប្រឡងជាមួយគ្នា ក្នុងសាលតែមួយ៕

ដកស្រង់ពី៖ រស្មីកម្ពុជា