Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​បញ្ចុះបឋមសិលា​កសាង សាលារៀន មួយ​ខ្នង បួន​បន្ទប់ ស្ថិតនៅក្នុង​បឋមសិក្សា ពោធិ៍ធំ ស្រុក​ស្វាយជ្រំ

  • បោះពុម្ព

ស្វាយរៀងៈ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា កសាងសាលារៀន មួយខ្នង បួនបន្ទប់ ស្ថិតនៅក្នុងបឋមសិក្សាពោធិ៍ធំ ភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១។

គម្រោងសាងសង់អគារនេះ លើទីធ្លាដែលមានទំហំ ៩ ម៉ែត្រ គុណនឹង ៣២ ម៉ែត្រ ធ្វើពីបេតុង ប្រក់ក្បឿង ក្នុងគម្រោងចំណាយថវិកា ប្រមាណ ២១៨ លានរៀល និងគ្រោងចំណាយពេល សាងសាង់ ក្នុងប្រមាណជា ៤ ខែ ដែលជាអំណោយរបស់ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះដែរ លោកស្រី កិត្តិសង្គហបណ្ឌិត បានឧបត្ថម្ភ ជាងចំនួន ១៣ នាក់ ក្នុងម្នាក់ៗ ទទួលបាន អាវរងាមួយ អាវយឺតមួយ ម៉ាស់ ជែលមួយដប ថ្នាំផ្តាសាយ មួយប្រអប់ និងថវិកា ប្រាំម៉ឺនរៀល ។

ចំណែកឯ សមាជិកក្រុមប្រឹក្សាឃុំ ប្រាំនាក់ គ្រូបង្រៀន ១៦ នាក់ ប្រជាការពារ ប្រាំនាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ប្រាំម៉ឺនរៀល៕

'

ដកស្រង់ពី៖ រស្មីកម្ពុជា