Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០២១ ចាប់ផ្តើមដំណើរការព្រឹកថ្ងៃទី២ ជាមួយស្ថានភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ

  • បោះពុម្ព

(ភ្នំពេញ)៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាថ្ងៃទី២នៃដំណើរការប្រឡសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាមួយនឹងស្ថានភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បេក្ខជនទាំងអស់ បានចូលក្នុងមណ្ឌលប្រឡងតាមរាជធានីខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ ពីសំណាក់គណៈមេប្រយោគ អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរមានសមត្ថកិច្ច។

ចំពោះដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺ គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា។

ដោយឡែកពេលរៀលវិញមានមួយមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល១៥០នាទី និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺគណិតវិទ្យា រយៈពេល១៥០នាទី។

សូមជម្រាបថា បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់។

ចំនួនបេក្ខជនអវត្តមាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី១នៃការប្រឡងមានចំនួន៤២២៤នាក់ (ស្រី១៧៩៤នាក់) ត្រូវជាភាគរយ៣.៧ %៕

ដកស្រង់ពី៖  Fresh News