Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកអគ្គរដ្ឋទូតឡាវ អរគុណកម្ពុជា ដែលជួយគំាទ្រ ប្រទេសរបស់ខ្លួន គ្រប់កាលៈទេសៈ ក្នុងបរិបទកូវីដ

  • បោះពុម្ព

ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ ឯកអគ្គរដ្ឋទូតឡាវ ចប់អាណត្តិ អរគុណកម្ពុជា ដែលបានជួយគំាទ្រ ប្រទេសឡាវនៅគ្រប់ កាលៈទេសៈក្នុងសម័យកូវីដ១៩ ។

លោកអាំផៃ ឃីនដាវង្ស បានលើកឡើងថា ទោះបីនៅក្នុងកាលៈទេសៈ ដែលជំងឺកូវីដ-១៩ បានរាតត្បាត នៅក្នុងអាណត្តិ បេសកកម្មការទូត របស់លោកជាងបីឆ្នាំ នៅកម្ពុជា យ៉ាងណាក្តី

លោកបានខិ តខំ ជំរុញនិង លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ជាពិសេស ដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទំាងពីរ បន្តបន្ទាប់ តាមដែលអាចធ្វើបាន ទំាងស្ថាប័ ននីតិប្បញត្តិនិងនីតិប្របត្តិ ក្នុងការជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិ ជាព្រពៃណីនិង បងប្អូនរវាងប្រទេស និងប្រជាជន ឱ្យបានកាន់តែមានភាពរឹងមាំឡើងជាលំដាប់។

លោកឯកអគ្គរដ្ឋទូតបានថ្លៃងអំណរគុណចំពោះរដ្ឋសភា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានគំាទ្រប្រទេសឡាវនៅគ្រប់កាលៈទេសៈ ជាពិសេស នៅក្នុងពេលវិបត្តិ នៃជំងឺកូវីដ-១៩រា តត្បាត កម្ពុជាបានផ្តល់ជំនួយជាម៉ាស វ៉ាក់សំាងនិងសម្ភារៈបរិក្ខាពេទ្យដល់ ប្រទេ សឡាវផងដែរ ទោះបីកម្ពុជា មានតម្រូវការ និងភាពចំាបាច់ នៅក្នុងការប្រយុទ្ធប្រឆំា ងជំងឺកូវីដ១៩យ៉ាងណាក្តី។

ជាពិសេស នៅក្នុងដំណើរបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ របស់លោក នាយករដ្ឋរដ្ឋមន្រ្តីឡាវ មកកម្ពុជានាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថ វិកា១៣លានដុល្លារ និងសម្ភារពេទ្យ ជាច្រើនដល់ប្រទេសឡាវ ។ជាមួយគ្នានេះ លោកឯករដ្ឋទូតបានថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជាតាមរយៈក្រុមមិ ត្តភាពសភាកម្ពុជា-ឡាវ បានផ្តល់អាហារូបករណ៍ដល់មន្រ្តីរដ្ឋសភា ឡាវបានមកសិក្សានៅកម្ពុជា។

លោក បានគូសបញ្ជាក់ថា« ទោះបីខ្ញុំត្រូវចាកចេញពីកម្ពុជាទៅបំពេញបំពេញភារកិច្ចថ្មីក្តី តែឯកឧត្តមនឹងនៅភ្ជាប់ទំនាក់ទំនងល្អជាកម្ពុជា ហើយនឹងខិតខំកៀរគរប្រជាពលរដ្ឋឡា វមកទស្សនាកម្ពុជាឲ្យបានច្រើន»។

ជាការឆ្លើយតប សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា ថ្វីបើក្នុងអាណតិ្តការទូតរបស់លោកនៅកម្ពុជា ត្រូវរំខាន ដោយវិបត្តិសកលនៃជំងឺកូវីត-១៩ យ៉ាងណាក្តី ក៏ទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការទ្វេភាគីនៃប្រទេសទំាងពីរ កម្ពុជា-ឡាវ នៅតែប្រព្រឹត្តទៅយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

សម្តេច ហេង សំរិន បានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនានា រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ លើគ្រប់វិស័យរួមមាន នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ

និងបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ ជាដើម ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញ ទៅមក។

សម្តេច ហេង សំរិន បានលើកឡើងថា ឆ្នាំ២០២២ នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ជាប្រធានប្តូរវេនអន្តរសភាអាស៊ាន (AIPA) និងជាប្រធានអាស៊ាន (ASEAN) សម្តេចសង្ឃឹមថា រដ្ឋសភា

និងរដ្ឋាភិបាលឡាវ នឹងបន្ត គាំទ្រតួនាទីជាអន្តរជាតិដ៏មាន សារៈសំខាន់របស់រដ្ឋសភា និង រាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាពសម្រាប់ ប្រជាជាតិទាំងពី ក៏ដូចជាតំបន់អាស៊ានទាំងមូល៕

ដកស្រង់ពី៖ ដើមអម្ពិល