Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋសភា អនុម័ត​សេចក្តីព្រាងច្បាប់​៣​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម​

  • បោះពុម្ព

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ រដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន វត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១០០រូប។

មុននឹងចាប់ផ្តើមដំណើរការកិច្ចប្រជុំ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានជម្រាបជូនអង្គរដ្ឋសភាជ្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ជាថ្ងៃរំលឹក ខួបលើកទី២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានសន្តិភាពពេញលេញ ទូទាំងប្រទេសដោយសារ នយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវថែរក្សា និងការពារសន្តិភាព ដើម្បីការអភិវឌ្ឍប្រទេសជាតិ។

របៀបវារៈ សម័យប្រជុំរដ្ឋសភានាឱកាសនេះ មានចំនួន៣ គឺ ១. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីសហគ្រាស ពាណិជ្ជកម្ម,

ទី២. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីវិធាន ពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និង, ទី៣ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។ សេចក្តីព្រាងច្បាប់ទាំងបី បានត្រូវសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ អនុម័ត។

ចំពោះសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីសហគ្រាស ពាណិជ្ជកម្ម មាន ពីរមាត្រា។

លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គរដ្ឋសភា

ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ បន្ទាប់មក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារ សេចក្តីព្រាងច្បាប់។អង្គរដ្ឋសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ ទាំងមូល ។

រីឯសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជី ពាណិជ្ជកម្ម មាន ពីរមាត្រា ។

លោកស្រី និន សាផុន ក៏ជាអ្នករាយការណ៍ជូនអង្គ រដ្ឋសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ រួម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារ សេចក្តីព្រាងច្បាប់។អង្គរដ្ឋសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ ទាំងមូល ។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណ រដ្ឋកូរ៉េ មាន ៣មាត្រា និងបានត្រូវលោកស្រី និន សាផុន រាយការណ៍ជូនអង្គ រដ្ឋសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការីជាតំណាងរាជ រដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។សមាជិករដ្ឋសភាដែលឡើងមានមតិ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មាន លោក ទី សុគន្ធ ។ អង្គរដ្ឋសភាបាន អនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសថា អាស្រ័យ ដោយសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ បានចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១

មានរយៈពេលលើសបីខែ ស្របតាមបទប្បញ្ញត្តិ នៃរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា។ នៅក្នុងរយៈពេល បីខែមកនេះ សម័យប្រជុំរដ្ឋសភា សម្រេចបានលទ្ធផលដូចខាង ក្រោម៖

១- សម្រេចអំពីសុពលភាព នៃអាណតិ្តរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នៃរដ្ឋសភា នីតិកាលទី៦ ចំនួន ៣រូប ៖ -លោក ខឹម ច័ន្ទគីរី ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល -លោក ម៉ែន កួន ជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ -លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ

២- បោះឆ្នោតជ្រើសតាំង កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ នៃរដ្ឋសភា

៣- បោះឆ្នោតជ្រើសតាំង៖

– លោកស្រី ពៅ សុភាព ជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌

– លោក ម៉ែន កួន ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា

– លោក ឈាង វុន ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម

– លោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន

៤- បោះឆ្នោតទុកចិត្ត លោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត

៥- បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាល ដល់ ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេស កកម្ម ពិសេស

៦- បោះឆ្នោតទុកចិត្តអគ្គសវនករ និងអគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ ចំនួន ៣រូប សម្រាប់បន្តអាណត្តិថ្មី ៥(ប្រាំ)ឆ្នាំ៖

– លោកស្រី សោម គីមសួគ៌ ជាអគ្គសវនករ

– លោក សួន សិទ្ធី ជាអគ្គសវនកររង

– ឯកឧត្តម អ៊ុក សារាវុធ ជាអគ្គសវនកររង

៧- អនុម័តសេចក្តីព្រាងច្បាប់បានចំនួន២០ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលក ម្ពុជា

៨- រដ្ឋសភាបានទទួលពាក្យបណ្តឹង និងសំណើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ ចំនួន ៣០រឿង ហើយបានបញ្ជូនទៅក្រសួង ស្ថាប័ន មានសមត្ថកិច្ចធ្វើការដោះស្រាយចំនួន ១២រឿង កំពុងពិនិត្យសិក្សាចំនួន ១៨រឿង។

៩- ថ្នាក់ដឹកនាំ និងសមាជិក សមាជិក រដ្ឋសភា បានចុះមូលដ្ឋានសួរសុខទុក្ខប្រជា ពលរដ្ឋ ជាអាទិ៍ ជួយដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការរីករាល ដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស និងចូលរួមពិធីសម្ពោធសមិទ្ធិផល។

១០- ថ្នាក់ដឹកនាំ និងសមាជិក សមាជិក រដ្ឋសភា បានចូលរួមមហាសន្និបាត កិច្ចប្រជុំនានា នៃអង្គការអន្តរសភានានា តាមប្រព័ន្ធវីដេអូ ចំនួន ១៩លើក ជាអាទិ៍៖ – មហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤៣

– មហាសន្តិបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤២

– កិច្ចប្រជុំគណៈកម្មការកិច្ចការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌នៃសភានិយាយភាសាបារាំង (APF

) – កិច្ចប្រជុំគណៈកម្មការចំពោះកិច្ច នៃវេទិកានៃសភាអាស៊ីប៉ាស៊ីហ្វិក (AFPPD)

– ជាពិសេស សម្តេចប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ នៃភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) ដែលរដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា រៀបចំកិច្ចប្រជុំ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ក៏បានប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ចាប់ពីថ្ងៃ សុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ តទៅ។

សម្តេច ហេង សំរិន ក៏បានអំពាវនាវដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងជនរួមជាតិទាំងអស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារការរីក រាលដាលជំងឺកូវីដ-១៩របស់អង្គការសុខភាពពិភពលោក

និងក្រសួងសុខាភិបាលគឺ “៣ការពារ និង ៣កុំ” ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។ សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ បានផ្អាកនៅវេលាម៉ោង ១០:៥២នាទី ថ្ងៃខែឆ្នាំដដែល៕

ដកស្រដង់ពី៖ រស្មីកម្ពុជា