Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជានឹងធ្វើច្បាប់ថ្មីកំណត់អាយុចូលនិវត្ត៍របស់នាយករដ្ឋមន្ត្រី

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន ប្រកាសជាសាធារណថា មុនពេលចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងសម្រេចបំណងអ្នកស្នើសុំ គឺធ្វើច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី ។

សម្ដេចតេជោ បានថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ធ្នូ យ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសទុកឲ្យហើយ នៅពេលដែលខ្ញុំចាកចេញពីនាយករដ្ឋមន្ត្រី ខ្ញុំនឹងសម្រេចបំណងអ្នកដែលស្នើសុំឲ្យរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី ខ្ញុំនឹងធ្វើជូន ។

ឥឡូវអ្នកឯងចង់បានអាយុប៉ុន្មាន ប្រាប់មកម្ដងទៀត» ។

សម្ដេចតេជោបានបន្តថា ថ្ងៃមុនសម្ដេចឃើញគេបង្ហោះថា ច្បាប់សញ្ជាតិតែមួយ សម្រាប់គ្រប់គ្រងស្ថាប័ន៤ មិនសំខាន់ទេ សំខាន់ គឺច្បាប់កំណត់អាយុ និងអាណត្តិនាយករដ្ឋមន្ត្រី ។

សម្ដេចថា អាណត្តិនាយករដ្ឋមន្ត្រី អត់មានកំណត់បានទេ ព្រោះការបោះឆ្នោត គឺបោះឆ្នោតរើសសមាជិកសភាមិនមែនបោះឆ្នោតផ្ទាល់រើសប្រធានាធិបតីទេ ផ្ទុយទៅវិញ គឺសភាទេដែលមានជាអ្នកបោះឆ្នោតរើសនាយករដ្ឋមន្ត្រី ។

ទោះបីជាមិនបញ្ចេញឈ្មោះលោក សម រង្ស៊ីក្តីសម្ដេចបញ្ជាក់ថា ៖ រឿងអ្នកណាធ្វើនាយករដ្ឋមន្ត្រី នៅពេលណា គឺជារឿងបក្សរបស់គេ ។ សម្ដេចបន្ថែមថា ឧទាហរណ៍ថា បើឆ្នាំ២០២៣ សម្ដេចចាកចេញពីនាយករដ្ឋមន្ត្រីសម្ដេច ទើបមានអាយុ៧១ឆ្នាំ គឺអត់អីទេ ប៉ុន្តែអ្នកដែលកំពុងស្នើឲ្យធ្វើច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី មានអាយុ៧៣ឆ្នាំហើយ ។

សម្ដេចគូសបញ្ជាក់ថា ពេលនេះ សម្ដេចជានាយករដ្ឋមន្ត្រី ក្រោយឆ្នាំ២០២៣ សម្ដេចទៅជាឪនាយករដ្ឋមន្ត្រី ហើយដល់ឆ្នាំ២០៤០ សម្ដេចនឹងក្លាយទៅជាជីតានាយករដ្ឋមន្ត្រី ។

សម្ដេចថា ថ្ងៃមុនសម្ដេចបានប្រាប់ ចៅសម្ដេចម្នាក់ដែលកំពុងរៀនមហាវិទ្យាល័យក្រៅប្រទេស មកលេងស្រុក ពេលហូបបាយជាមួយគ្នាថា ២០ឆ្នាំចៅឯងត្រូវប្រជែងយកតំណែងនាយករដ្ឋមន្ត្រី ។

ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏បានប្រាប់ទៅចៅ ឲ្យខិតខំរៀនសូត្រ យក បណ្ឌិតឲ្យបាន បើមិនបានថ្នាក់បណ្ឌិតទេ គឺមិនឲ្យមកស្រុកវិញទេ ។

នាឱកាសនោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏ថ្លែងសារទៅជនបរទេសទាំងឡាយដែលមានចេតនា ចង់ធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាថា បើទោះបីសម្ដេចដកខ្លួនចេញឈប់ធ្វើនាយករដ្ឋមន្ត្រី ក៏សម្ដេចនៅធ្វើជាប្រធានបក្សនយោបាយមួយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំបារម្ភ ព្រោះសម្ដេចនៅតែជា ប្រធានបក្សនយោបាយមួយ គឺប្រធានបក្សកាន់អំណាចនឹងក្លាយជីតានាយករដ្ឋមន្ត្រី ។

សម្តេចបានឲ្យចៅរៀនយកបណ្ឌិតពីស្រុកគេ ដើម្បីប្រកួតយកតំណែងយកជានាយករដ្ឋមន្ត្រី ។សូមរឮកថា ការប្រកាសរបស់សម្ដេចពាក់ព័ន្ធនឹងធ្វើច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី បន្ទាប់ពីលោក សម រង្ស៊ី សំណូមពរឲ្យសម្ដេចបង្កើតច្បាប់ថ្មី

ដែលកំណត់អាយុចូលនិវត្តន៍ របស់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកកាន់ តំណែង មុខងារសាធារណៈទាំងអស់ និងច្បាប់កំណត់អាណត្តិ នាយករដ្ឋមន្ត្រីត្រឹមពីរអាណត្តិ ៕

ដកស្រង់ពី៖ កោះសន្តិភាព